ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត រៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជានៅបូជនីយស្ថានអ្នកតាម៉ៅ និងនៅបូជនីយស្ថានទេវតាថែរក្សាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងទស្សនារបាំជូនពរ របាំត្រុដិ និងរបាំឆៃយ៉ាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាពេលខាងមុខ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យាផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ដល់១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលមានទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម។ សង្រ្កាន្តឆ្នាំថ្មីនេះ នឹងចូលដល់នាវេលាម៉ោង ១០:៤៨ នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច