ព័ត៌មាន
រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បីប្រកួតប្រជែងលើទីផ្សារពិភពលោក
ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងបើកក្នុងពិធីពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ថា ការតាំងពិព័រណ៍ផលិតផលខ្មែរ គឺជាឱកាសសំខាន់មួយសម្រាប់ជំរុញការផលិតក្នុងស្រុក បង្កើនធាតុចូលជាតិ និងបង្កើតតម្លៃបន្ថែម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកក្នុងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់ និងផលិតផលជាតិ តាមរយៈការតាំងពិព័រណ៍ផលិតផលខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងពង្រីកទីផ្សារនាំចេញ ហើយរាជរដ្ឋាភិបាលក៏ជំរុញលើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុក ភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មជាមួយក្រុមហ៊ុនបរទេស ដើម្បីទទួលបានឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្ដម វង្សី វិស្សុត ថ្លែងទៀតថា ក្នុងបរិបទពាណិជ្ជកម្មពិភពលោកកាន់តែប្រកួតប្រជែង កម្ពុជាកំពុងបង្កើនការផលិត និងប្រើប្រាស់ផលិតផលជាតិ ដើម្បីពង្រឹងសមត្ថភាពសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ ហើយឯកឧត្ដមក៏បានអំពាវនាវឱ្យអ្នកផលិតក្នុងស្រុកបង្កើនគុណភាព និងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងលើទីផ្សារពិភពលោក។
ជាកត់សម្គាល់ ការប្រើប្រាស់ធាតុចូលក្នុងស្រុកនៅកម្ពុជា នៅមានកម្រិតមធ្យម និងខុសគ្នាតាមវិស័យ ដោយវិស័យកសិកម្មមានភាគរយខ្ពស់ជាងគេ ខណៈវិស័យឧស្សាហកម្មកាត់ដេរ និងអេឡិចត្រូនិកនៅតែពឹងផ្អែកលើការនាំចូលជាចម្បង។ ទោះយ៉ាងណា និន្នាការកំពុងបង្ហាញពីការកើនឡើងបន្តិចៗ ដោយសារការជំរុញពីរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែមក្នុងស្រុក៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ