ព័ត៌មាន
NOCC គាំទ្រការបង្កើតសហព័ន្ធ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការគាំទ្រការបង្កើតសហព័ន្ធកីឡាជាតិ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជា ក្នុងនាមជាប្រភេទកីឡាដ៏មានសក្ដានុពលមួយ នាពេលបច្ចុប្បន្ន ទាំងក្នុងទ្វីបអាស៊ី និងលើពិភពលោក។
ការគាំទ្រនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលជួបសវនាការជាមួយលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី(SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ(FIAS) និងមានការចូលរួមពីគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
ជំនួបពិភាក្សានេះ បានបញ្ចប់ជាមួយលទ្ធផលជាវិជ្ជមាន ដោយប្រមុខចលនាអូឡាំពិកម្ពុជា ក៏ដូចជាមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាសាំបូអន្ដរជាតិ សុទ្ធតែបានបង្ហាញនូវឆន្ទៈរួមគ្នា ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជា។ ហេតុនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រំពឹងកិច្ចសហប្រតិបត្តិការផ្សេងៗ នឹងប្រព្រឹត្តទៅដោយរលូន ពិសេសដំណើរឆ្ពោះទៅបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា។
ទន្ទឹមជាមួយគ្នា ឯកឧត្តមបណ្ឌិត ថោង ខុន ក៏ស្នើសុំការគាំទ្រ ៣ចំណុចពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ដើម្បីធានាដល់ការអភិវឌ្ឍ ក្រោយបង្កើតឲ្យមានសហព័ន្ធជាតិ រួមមាន៖
១. ស្នើសុំការគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។
២. ស្នើសុំការគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។
៣. ស្នើសុំការឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។
ឆ្លើយតបនឹងសំណើររបស់ប្រធាន NOCC នេះ លោក Suresh Gopi បានស្វាគមន៍ ជាមួយការត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រ និងផ្ដល់ជំនួយផ្សេងៗ ទាំងអ្នកជំនាញកម្រិតខ្ពស់ សម្ភារបច្ចេកទេសកម្រិតស្ដង់ដារ និងការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេសជាដើម ។ យ៉ាងណាលោកក៏បានសំណូមពរឲ្យឯកឧត្តម ថោង ខុន ជួយជំរុញ និងគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីពន្លឿនដល់ការអភិវឌ្ឍគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម នាឆ្នាំក្រោយតែម្ដង៕អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន