ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ៖ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ផ្តោតលើការទប់ស្កាត់បទល្មើស ការពង្រឹងសេវាសាធារណៈ និងការកែលម្អសណ្តាប់ធ្នាប់សង្គម
កំពង់ស្ពឺ៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនាយនគរបាល និងនាយនគរបាលរងវគ្គបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១នៃសាលានគរបាលភូមិភាគ៣ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត គ្មានភាពភ័យខ្លាច និងមានសន្តិសុខល្អនៅមូលដ្ឋាន។ គោលនយោបាយនេះផ្តោតលើការទប់ស្កាត់បទល្មើស ការពង្រឹងសេវាសាធារណៈ និងការកែលម្អសណ្តាប់ធ្នាប់សង្គម។
ជាមួយនិងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែករំលែកនូវបទពិសោធន៍ថា ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព គឺត្រូវការការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល និងប្រជាពលរដ្ឋ។ កម្លាំងនគរបាលត្រូវមានតួនាទីសំខាន់ក្នុងការការពារ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា អំពើចោរកម្ម គ្រឿងញៀន អំពើហិង្សា និងបញ្ហាសង្គមផ្សេងៗ ដែលអាចបង្កភាពអសន្តិសុខនៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បទពិសោធន៍ជាក់ស្តែងបង្ហាញថា កន្លែងណាដែលអាជ្ញាធរ និងប្រជាពលរដ្ឋមានការសហការល្អ កន្លែងនោះមានសុវត្ថិភាពល្អ និងអភិវឌ្ឍន៍បានលឿន។ ដូច្នេះ ការចូលរួមពីប្រជាពលរដ្ឋ គឺជាចំណុចស្នូលក្នុងការអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់នាពេលអនាគត ត្រូវគោរពនិងអនុវត្តច្បាប់ដោយយុត្តិធម៌ មិនលំអៀង និងគោរពសិទ្ធិមនុស្ស។ ត្រូវបំពេញភារកិច្ចដោយស្មោះត្រង់ មានវិន័យ និងទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនភាពភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិ និងដោះស្រាយបញ្ហាជូនពួកគាត់ទាន់ពេលវេលា។ជាងនេះត្រូវអភិវឌ្ឍសមត្ថភាពជំនាញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងសង្គម។ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់ និងការពារការកើតមានបទល្មើសជាមុន។ក្នុងនាមជាប្រតិបត្តិករក្នុងការអនុវត្តច្បាប់ ត្រូវមានស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋ និងជាអ្នកថែរក្សាសន្តិសុខសង្គម ដើម្បីចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងធ្វើឱ្យសង្គមមានភាពសុខសាន្តយូរអង្វែង៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣