ព័ត៌មាន
គណៈគ្រប់គ្រងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី រៀបចំសង្ក្រាន្ត បំផុសស្មារតីបុគ្គលិក សិស្សនិស្សិត លេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាប្រពៃណីជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបចំពិធីសូត្រមន្តលើករាសី សុំសេចក្តីសុខ និងរៀបចំសង្ក្រាន្ត បំផុសស្មារតីឱ្យសិស្សនិស្សិតចេះលេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាប្រពៃណីជាតិ ។
នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មីឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា គោលបំណងនៃ ការរៀបចំសង្ក្រាន្តនេះឡើង ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជា ចូលរួមអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកតរៀងទៅ ។ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបន្តទៀតថា វិទ្យាស្ថានខ្មែរជំនាន់ថ្មីរៀបចំសង្ក្រាន្តនេះ ដើម្បីបំផុសស្មារតីឱ្យយុវជនជំនាន់ក្រោយនេះ ចេះលេងល្បែងប្រជាប្រិយ ចេះអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរយើងឱ្យនៅគង់វង្សតរៀងទៅ។
ចំណែកនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ២រូប បានលើកឡើងថា ការរៀបចំឱ្យមានសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយនេះ គឺដើម្បីបង្ករបរិកាសឱ្យមានភាពសប្បាយរីករាយឱ្យសិស្សានុសិស្សបានស្គាល់ ចេះមានទំនាក់ទំនងល្អ សាមគ្គីគ្នាល្អ ក៏ដូចជាចូលរួមអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង ដូចជា លេងល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ចោលឈូង លាក់កន្លែង រួមនឹងល្បែងប្រជាប្រិយផ្សេងៗទៀត ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រង បុគ្គលិក រួមទាំងលោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣