ព័ត៌មាន
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១
ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ បង្ហាញថា ការដោះដូរទំនិញរវាងកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗសម្រេចក្នុងទំហំទឹកប្រាក់ជាង ១៦,៩៣ ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើង ១៧,២% ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៥ មានទឹកប្រាក់ ១៤,៤ ពាន់លានដុល្លារអាម៉េរិក។
ទិន្នន័យដដែល បញ្ជាក់ទៀតថា ក្នុងនោះ កម្ពុជានាំចេញទំនិញមានតម្លៃជាប្រាក់ជាង ៨,០៩ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៧% ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃជាប្រាក់ជាង ៨,៨៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៧%។
ក្នុងត្រីមាសទី១នេះ សហរដ្ឋអាម៉េរិកគឺជាទីផ្សារឈានមុខគេសម្រាប់កម្ពុជា ដែលបានស្រូបយកផលិតផលពីកម្ពុជាមានតម្លៃជាប្រាក់ ៣,៣៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៨,៤% ខណៈកម្ពុជានាំចូលពីអាម៉េរិកមកវិញក្នុងទំហំទឹកប្រាក់ជាង ១២៦លានដុល្លារអាម៉េរិក កើនឡើង ៦៧,៩%។
ដោយឡែក ប្រទេសវៀតណាមគឺជាទីផ្សារឈានមុខគេលំដាប់ទី២ ដែលបាននាំចូលទំនិញពីកម្ពុជាក្នុងទំហំប្រាក់ជាង ១,២៤ពាន់លានដុល្លារអាម៉េរិក (-១,៨%) ខណៈ ប្រទេសចិនគឺជាទីផ្សារឈានមុខគេលំដាប់ទី៣ របស់កម្ពុជា ដែលបាននាំចូលទំនិញពីកម្ពុជាមានតម្លៃជាប្រាក់ជាង ៤៥៩លានដុល្លារអាម៉េរិក (កើន ៣២%) នៃការនាំចេញសរុប។
ទីផ្សារសំខាន់ៗរបស់កម្ពុជាមួយចំនួនទៀត រួមមាន ជប៉ុន,សិង្ហបុរី, ម៉ាឡេស៊ី, អេស្ប៉ាញ, ឥណ្ឌូនេស៊ី, កាណាដា, កូរ៉េខាងត្បូង, និងប្រទេស៩ផ្សេងទៀត គឺសុទ្ធសឹងបង្ហាញពីអត្រាកំណើនជាវិជ្ជមាន៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣