ព័ត៌មាន
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ
ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា គិតជាទឹកប្រាក់មានចំនួនសរុប ជាង ៣,៣ ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ដែលនេះជាកំណើនមួយខ្ពស់ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។
ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជា មានកំណើន កើនឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក អំពីការរីកលូត លាស់នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិន ក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់សរុបជាង ៨ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មានទឹកប្រាក់ជាង ៦,៨ ពាន់លានដុល្លារប៉ុណ្ណោះ)។ ចំណែកការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ, នៅក្នុងរយៈពេលនេះ មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មានជាង ២,៤ ពាន់លានដុល្លារប៉ុណ្ណោះ) ក្នុងនោះប្រភេទទំនិញសំខាន់ៗដែល កម្ពុជានាំចេញទៅទីផ្សារអាមេរិករួមមាន៖ សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។ ពោលគឺទីផ្សារអាមេរិក បានជួយជ្រោមជ្រែងដល់ការនាំចេញ និងឈរក្នុងលំដាប់ទី១ នៃការនាំចេញផលិតផលសរុបរបស់ កម្ពុជា។
ចំណែកការនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ នៅក្នុងត្រីមាសទី១ នេះដែរ មានទឹកប្រាក់ប្រមាណ ១២៦លានដុល្លារអាមេរិក កើន ឡើងជិត ៦៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច