ព័ត៌មាន
រថយន្តក្រុងរដ្ឋ ៦០០គ្រឿងត្រៀមជាស្រេច សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
រថយន្តក្រុងសាធារណៈ៦០០គ្រឿង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជិះធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង City Bus បានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោកបានត្រៀមជាស្រេចទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ សម្រាប់ទទួលដឹកជញ្ជូនពលរដ្ឋ ដោយក្នុងនោះដែររថយន្តក្រុងទាំង៦០០គ្រឿង បានចូលដល់តាមចំណតទាំង០៦ទីតាំងអស់រួចរាល់ហើយ ។

លោកអភិបាលបន្ថែមថា បងប្អូនពលរដ្ឋអាចអញ្ជើញទៅទទួលយកសេវាដឹកជញ្ចូន ដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគ្រាន់តែបងប្អូនចូលទៅតាមរោងដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារនឹងសម្រួលការធ្វើដំណើរជូនបងប្អូនបានដោយងាយស្រួលបំផុតហើយ ។

ប្រជាពលរដ្ឋ សម្តែងក្តីសាទរ និងរីករាយ ចំពោះការគិតគូររបស់រាជរដ្ឋាភិបាលនិងចាត់ទុកថា ការគិតគូរនេះគឺជាអំណោយ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ បន្តមកដល់សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន៦០០គ្រឿង បម្រើដល់ការដឹកជញ្ចូនឥតគិតថ្លៃនៅទូទាំងប្រទេស ក្នុងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ។
រថយន្តទាំង៦០០គ្រឿង បែកចែកចេញជា២ផ្នែក ដោយ១០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ចូនបងប្អូនប្រជាពលរដ្ឋជាប្រក្រតីភាពក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅសល់៥០០គ្រឿងទៀត គឺប្រើប្រាស់សម្រាប់ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តទូទាំងប្រទេស ពោលគឺទាំងទៅ និងធ្វើដំណើរត្រឡប់មកវិញ៕ អត្ថបទ ៖ លីហេង






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ