ព័ត៌មាន
ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តនានាតាមថ្នាក់មូលដ្ឋាន
ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តនៅក្នុងកម្មវិធីសង្ក្រាន្តនានា តាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ។
កាលពីវេលាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ បានរៀបចំកម្មវិធីសង្ក្រាន្តផ្សារ ដើម្បីជាការអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីបងប្អូនជាអាជីវករក្នុងផ្សារជាច្រើនផងដែរ ។
លោកខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ ឲ្យដឹងថា ៖ កម្មវិធីសង្ក្រាន្តនេះ គឺរៀបចំឡើងតាមរយៈការមូលមតិគ្នាជាថ្លុងមួយដោយគណៈគ្រប់គ្រងផ្សារ និងបងប្អូនអ្នកលក់ដូរ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបាននូវទំនៀមទំលាប់ វប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ស្របពេលដែលស្រុកទេសកំពុងឋិតក្នុងយុគ្គសម័យអភិវឌ្ឍន៍ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃសុខសន្តិភាព ។
ក្រុមអាជីវករដែលបានចូលរួមកម្សាន្ត ពិតជារីករាយកម្សាន្តជាមួយការលេងល្បែងប្រពៃណីរបស់ជាតិ ដែលជាកេរ្តិ៍បន្សល់ទុកមកពីបរមបុរាណឲ្យគ្រប់ជន្មានុជនទាំងអស់ អាចកម្សាន្តបាន ដោយលេងដោយសីលធម៌ និងការគោរពគ្នាទៅមក ។
គួរបញ្ជាក់ថា ៖ ឆ្នាំនេះ នៅរាជធានីភ្នំពេញ គឺជាគោលដៅធំសំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។
គោលដៅធំៗទាំង០៦ រួមមាន ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង , សួនច្បារវឌ្ឍនៈ ដល់ផ្សារាត្រី និង ទីតាំងបាសាក់លែន ៕
អត្ថបទ ៖ លីហេង








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ