ព័ត៌មាន
សហភាពកសិកម្មមួយ កំពុងជួយកសិករឲ្យមានទីផ្សារកសិផលល្អ ទោះមានវិបត្តិជម្លោះព្រំដែនជាមួយប្រទេសជិតខាង
ភ្នំពេញ៖ សហភាពសហគមន៍កសិកម្មដំណាំកម្ពុជា គឺជាដៃគូមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយរកទីផ្សារឲ្យកសិករទាំងក្នុងស្រុក និងក្រៅស្រុក ខណៈអំឡុងនៃជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កសិផលក៏ទទួលបានតម្លៃសមរម្យ ហើយក៏មិនមានចាល់ចោលនោះដែរ ។
នៅក្នុងមហាសន្និបាតប្រចាំ ឆ្នាំ២០២៥ របស់សហភាពសហគមន៍កសិកម្មដំណាំកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ជូ មករា ប្រធានសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ មានកិច្ចការមួយចំនួន ដែលសហភាពបានជួយដល់សមាជិក មានដូចជាការការបច្ចេកទេសការដាំដុះ ការណាត់ជួបរវាងកសិក និងអ្នកទិញ និងការរកទីផ្សារជាដើម ។
លោកបន្តថា មួយវិញទៀត កាលពីចាប់ផ្ដើមដំបូង សហភាពសហគមន៍កសិកម្មដំណាំកម្ពុជា គឺគ្រាន់តែជួយប្រមូលផ្ដុំបន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែក្រោយមកសហភាពក៏បានជួយដល់សមាជិក ដែលមានដំណាំកសិកម្មផ្សេងៗ មានពោតក្រហម និងដំឡូងមី ជាមួយនឹងការរកទីផ្សារឲ្យពួកគេ ក៏ដូចជារកដៃគូ ក្នុងការផ្ដល់ទុនកម្ចី ក្នុងអត្រាការប្រាក់ទាប ដើម្បីឲ្យការផលិតកាន់តែមាននិរន្តរភាព ។
ក្នុងសន្និបាតនេះ តំណាងកសិករមកពីសហគមន៍ ដែលជាសមាជិកសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានបង្ហាញក្តីរីករាយ ដែលកសិផលរបស់ពួកគាត់ មានទីផ្សារល្អ បើទោះបីជាអំឡុងពេលនៃការផ្ទុះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលលទ្ធផលល្អនេះ ធ្វើឲ្យកសិករទាំងអស់នោះ បានជំរុញដល់កសិករផ្សេងៗ គួរតែនាំគ្នាចង់ក្រងបង្កើតជាសហគមន៍ និងចូលរួមក្នុងសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា ដើម្បីមានឱកាល និងទទួលផលច្រើន ពីការចូលរួមនេះ ។
គួរបញ្ជាក់ថា ក្នុងមហាសន្និបាតនេះ សហភាពសហគមន៍កសិកម្មដំណាំកម្ពុជា ក៏មានការបោះឆ្នោតជ្រើសរស់ថ្នាក់ដឹកនាំសហភាព សម្រាប់អាណត្តិថ្មី ជាមួយនឹងការចុះកិច្ចព្រមព្រៀងជាមួយដៃគូបន្ថែម ទាំងវិស័យធនាគារ និងក្រុមហ៊ុនដៃគូជាដើម ៕
អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ