ព័ត៌មាន
ភ្ញៀវបរទេស ចាប់អារម្មណ៍ខ្លាំងចំពោះដំណើរកម្សាន្តនៅកម្ពុជា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី
ភ្ញៀវបរទេស និងអាណិកជនខ្មែរមកពីក្រៅប្រទេស បាននាំគ្នាបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការដើរកម្សាន្តនៅកម្ពុជា និងបានឃើញការតុបតែង តាំងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរជាច្រើន នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមីជិតឈានចូលមកដល់។
ភ្ញៀវបរទេស និងអាណិកជនខ្មែរនានានោះ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមេសានេះថា ការមកស្នាក់នៅរយៈពេលយូរ និងដើរកម្សាន្តនៅកម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរជិតឈានចូលមកដល់ គឺបានធ្វើឲ្យគេមានក្ដីសប្បាយរីករាយ ពេញចិត្តជាខ្លាំងដោយបានមើលឃើញភាពរស់រវើករបស់ពលដ្ឋខ្មែរ សហការ នាំគ្នារៀបចំតុបតែង លម្អរ តាមសួនទីសាធារណៈ រមណីយដ្ឋាន តាមមូលដ្ឋានអាជីវកម្ម តាមវត្ត តាមផ្ទះ តាមបែបវប្បធម៌ ប្រពៃណី សាសនា បង្ហាញនូវអត្តសញ្ញាណវប្បធម៌ខ្មែរចំរុះ សំបូរបែប មានភាពអច្ឆរិយៈ ហើយនៅពេលត្រឡប់ទៅគេវិញ ភ្ញៀវបរទេសទាំងនោះបានសន្យានឹងជួយផ្សព្វផ្សាយអំពីបទពិសោធន៍ និងចំណេះដឹងល្អអំពីការដើរកម្សាន្តមកកម្ពុជាចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ដើរម្បីទាក់ទាញភ្ញៀវទេសចរបរទេសនានាមកទស្សនាកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ដែលមានតាមគោលដៅធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើជើងចតុមុខ និងបរិវេណផ្សារទួលទំពូងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ