ព័ត៌មាន
ហ៊ុន ចាន់ បញ្ញាបុត្រ ចៅសម្តេចតេជោ ហ៊ុន សែន និស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស
(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឱ្យដឹងថា និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ បានបញ្ចប់ការសិក្សានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ពីរាជបណ្ឌិតសភាយោធាសាន់ហឺស។ សាន់ហឺស គឺជាសាលាកំពូលផ្នែកបណ្តុះបណ្តាលយោធារបស់ចក្រភពអង់គ្លេស ហើយមានអតីតសិស្សល្បីឈ្មោះជាច្រើន រួមទាំង លោក វីនស្តុន ឆើឈីល ផងដែរ។
ស្ថានទូតបានឱ្យដឹងថា និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ គឺជាជនជាតិខ្មែរទីពីរ ដែលបានបញ្ចប់ការសិក្សានៅសាន់ហឺស ហើយបច្ចុប្បន្នមាននិស្សិតយោធាកម្ពុជាចំនួនបីរូបផ្សេងទៀត កំពុងចូលរួមការបណ្តុះបណ្តាល និងការសិក្សានៅសាលាយោធាដ៏មានកេរ្តិ៍ឈ្មោះនៅចក្រភពអង់គ្លេសផងដែរ។
លោក ហ៊ុន ចាន់ បញ្ញា ជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។
បើតាមស្ថានទូតអង់គ្លេស បានឱ្យដឹងថា សេនានុព័ន្ធយោធារបស់អង់គ្លេសប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក ជូលៀន ស្មីត បានធ្វើដំណើរទៅចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ដើម្បីអបអរសាទរដល់និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ។
លោកវរសេនីយ៍ឯក ស្មីត បានចូលរួមពិធីព្យុហយាត្រាបញ្ចប់ការសិក្សា របស់និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ និងបានឃើញលោក ហ៊ុន ចាន់ បញ្ញា ទទួលមេដាយសាន់ហឺស ពីលោកឧត្តមសេនីយ៍ទោ និក ខូលី មេបញ្ជាការទទួលបន្ទុកកិច្ចការងារបណ្តុះបណ្តាលយោធិន នៃកងទ័ពចក្រភពអង់គ្លេស បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលរបស់គាត់។
ស្ថានទូតអង់គ្លេស បានគូសបញ្ជាក់ថា អង់គ្លេសបានពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិជាមួយកម្ពុជា តាំងពីការតែងតាំងសេនានុព័ន្ធយោធាដំបូងនៅឆ្នាំ២០២១ ហើយផ្ដល់ជូនកម្មវិធីអប់រំយោធា គាំទ្រដល់គោលបំណងរបស់កម្ពុជា ក្នុងការកសាងសមត្ថភាព វិជ្ជាជីវៈភាព និងការប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ