ព័ត៌មាន
មន្រ្តី ក.ប.ប. បង្កើនការចុះផ្សព្វផ្សាយនិងត្រួតពិនិត្យទំនិញនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបង្កើនការចុះត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ មេសា ឆ្នាំ២០២៦ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាការផ្សារ ដើមគរ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូចំនួន ៣០គំរូ រួមមាន៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់ ត្រីងៀត មីគីឡូ សាច់ក្រក ប្រហុក ផ្អក នំបញ្ចុក ជ្រក់ស្ពៃ និងមាំល្ហុងជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍។
យោងតាម លោក ហាក់ សុខរិន ប្រធានប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យថ្ងៃនេះ ពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់ទេ។ លោកបានបន្តថា ក្នុងនោះក៏បានត្រួតពិនិត្យទៅលើសាដក និងទំនិញម្ហូបអាហារវេចខ្ចប់ស្រេចតាមបណ្តាតូបផងដែរ ដែលជាលទ្ធផលទំនិញមានលក្ខណប្រក្រតី និងបានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធ ដឹងពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត។
ទាក់ទិនការចុះត្រួតពិនិត្យនេះ លោកបានបញ្ជាក់ថា ក្រុមមន្រ្តី ក.ប.ប. រួមជាមួយអាជ្ញាធរនឹងបន្តធ្វើសកម្មនេះថែមទៀត ពោលគឺ មិនថាកម្មវិធីបុណ្យចូលឆ្នាំ ឬកម្មវិធីបុណ្យផ្សេងៗទេ គឺតែងតែចុះត្រួត្យពិនិត្យជាប្រចាំ។ ចំពោះទីតាំងដែលត្រូវចុះនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន គឺបានចុះត្រួត្យពិនិត្យនៅបណ្តាផ្សាររដ្ឋ ផ្សារឯកជន ផ្សារទំនើប និងទីតាំងសំខាន់ៗផ្សេងទៀត។
លោកប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៀតថា ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មានតាមប្រព័ន្ធ Hotline លេខ ១២៦៦ ដោយមិនគិតថ្លៃទេ របស់ក្រសួងពាណិជ្ជកម្ម ឬតាមបណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ