ព័ត៌មាន
នាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រះសីហនុ៖ នៅវេលាម៉ោង ១២:០០ នាទីត្រង់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងដែលមានឈ្មោះថា VIKING VENUS សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ដើម្បីនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។
ការមកដល់នៃនាវា VIKING VENUS នេះ បាននាំមកនូវមនុស្សសរុបជិត ១,៤០០ នាក់ ភ្ញៀវទេសចរ សរុបចំនួន ៨៦១ នាក់ (ស្រី ៤៥២ នាក់) មាន ១៥ សញ្ជាតិ។ ក្នុងនោះ ភ្ញៀវដែលមានចំនួនច្រើនជាងគេគឺមកពី សហរដ្ឋអាមេរិក ដែលមានរហូតដល់ ៧១២ នាក់។ នាវិក សរុបចំនួន ៤៧០ នាក់ (ស្រី ៩៩ នាក់) មាន ៤២ សញ្ជាតិ។នាវាដ៏ស្កឹមស្កៃនេះមាន ប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក ៦,៦៥ ម៉ែត្រ។
នាវា VIKING VENUS បានចាកចេញពីប្រទេសថៃ ក្នុងគោលបំណងចូលមកទស្សនាប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ។ អំឡុងពេលស្នាក់នៅនេះ ភ្ញៀវទេសចរនឹងមានឱកាសទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋានសំខាន់ៗ ទីប្រជុំជន និងតំបន់ឆ្នេរដ៏ស្រស់ស្អាតនៅក្នុងខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។
តាមការគ្រោងទុក នាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់ ជាសញ្ញាវិជ្ជមានបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍ផ្លូវទឹករបស់កម្ពុជា និងការជឿជាក់របស់អ្នកទេសចរអន្តរជាតិមកលើសុវត្ថិភាព និងភាពទាក់ទាញនៃតំបន់ឆ្នេររបស់កម្ពុជា។ អាជ្ញាធរពាក់ព័ន្ធបានរៀបចំការទទួលបដិសណ្ឋារកិច្ច និងសម្របសម្រួលផ្នែកសន្តិសុខយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរទាំងអស់។









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ