ព័ត៌មាន
«ព្រែកជីកហ្វូណនតេជោ» ត្រូវការទុនវិនិយោគ ១,១៧ពាន់លានដុល្លារអាម៉េរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា «ព្រែកជីកហ្វូណនតេជោ»ត្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិកដែលគ្រោងវិនិយោគមានប្រភេទ BOT រវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនចិន។ គម្រោងនេះមានពីរដំណាក់កាល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកបានបោះទុនវិនិយោគសរុបចំនួន ៥១% និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនចំនួន ៤៩%។
ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងទៀតថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន។ ផ្លូវទឹកកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់ព្រែកពោធិ៍នៃទន្លេបាសាក់ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
បច្ចុប្បន្នផ្លូវទឹកកំណាត់ទី១នេះ បានបញ្ចប់ការកំណត់និយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីគម្រោង និងបោះបង្គោលព្រំដីចំនួន ១៥៥ ដោយទទួលបានការឯកភាពរួចរាល់ពី សម្តេចធិបតីនាយករដ្ឋមន្រ្តី ហើយ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់ និងបានបញ្ចប់ការពិនិត្យព្រំដី និងវាស់ទំហំដីរួចរាល់។
ផ្លូវទឹកកំណាត់ទី២ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ភូមិសាស្រ្ត ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត,និងខេត្តកែប។ គម្រោងនេះមានជម្រៅទឹកប្រមាណ ៤,៧ម៉ែត្រ និងទទឹងផ្លូវទឹក ៦០ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចអនុញ្ញាតឱ្យប្រភេទនាវាមានទម្ងន់ផ្ទុករហូតដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើនាវាចរណ៍និងចៀសគ្នាបានដោយសុវត្ថិភាព៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ