ព័ត៌មាន
សម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងថា គម្រោង« ព្រែកជីកហ្វូណនតេជោ» នឹងធ្វើឲ្យចប់ជាស្ថាពរដូចការគ្រោងទុក ដោយមិនមានការជាប់គាំងដូចការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះឡើយ ខណៈរាជរដ្ឋាភិបាលបានកំពុងធ្វើការដោះស្រាយជាដំណាក់កាលៗជាមួយផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការសាងសង់នូវព្រែកជីកហ្វូណន នឹងបន្តទៅមុខជានិច្ចដោយគ្មានការរាំងស្ទះនោះទេ ដោយរាជរដ្ឋាភិបាលបានធ្វើការជាប្រចំា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយត្រូវទាមទារឲ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួម និងយោគយល់ផងដែរ ដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ។
សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍យ៉ាងសម្បើម ដោយក្នុងនោះនឹងពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, លើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់តាមរយៈការកាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, បង្កើតឱ្យមានបណ្តាញ និងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើតបានជាជម្រកថ្មីៗ សម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេសផ្តល់ទិន្នផលត្រីជាមធ្យមប្រមាណ ១០០០តោន ក្នុងមួយឆ្នាំ) ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋរស់នៅអមសងខាងព្រែកអាចបង្កើតមុខរបរថ្មីៗ និងអាស្រ័យផលជាប្រចាំ, ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ៧ ៦៨៨នាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួចជាដើម៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ