ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះថា ក្រុមការងារខេត្តកំពង់ឆ្នាំងបានរៀបចំតុបតែងលម្អរ នៅតាមទីតាំងមួយចំនួន ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ សម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី ២០២៦ បានរួចរាល់ហើយ។ ទីតាំងប្រារព្ធសង្ក្រាន្តធំជាងគេ គឺត្រូវប្រារព្វនៅសួនវិមានឯករាជ្យ និងសួនបាញ់ទឹក ក្នុងក្រុងកំពង់ឆ្នាំង មុខសាលាខេត្តកំពង់ឆ្នាំងតែម្តង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ឆ្នាំង” នេះទទួលបានជោគជ័យ និងមានសោភ័ណភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំង ដែលបានរៀបចំមានភ្លើងពណ៌ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រតាមទីតាំងដែលបានប្រជុំកំណត់រួច។ រដ្ឋបាលខេត្តបានរៀបចំសង្ក្រានខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៦នេះ តាមផែនការគ្រោងទុក ដោយឆ្នាំនេះ រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដែលប្រារព្ធធ្វើឡើងនៅក្នុងក្រុងកំពង់ឆ្នាំង តាមបណ្តាវត្តអារាម និងទីរម្យណីយដ្ឋាននានា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្តម បានណែនាំឲ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អោយបាញ់ទឹកសំអាតផ្លូវ ធ្វើអនាម័យបរិស្ថាន កុំអោយមានដីហុយប៉ះពាល់ដល់ភ្ញៀវទេសចរផងដែរ។
គិតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមការណែនាំពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងារជំនាញនានា និងមន្ទីរអង្គភាពពាក់ព័ន្ធរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋាន និងវត្តអារាមនានា និងតាមដងវិថី នៅក្នុងកំពង់ឆ្នាំង ក៏ដូចតាមបណ្តាស្រុក ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ឆ្នាំង” អោយបានល្អ។
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលខេត្តក៏មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ ការធ្វើនំខ្មែរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន អញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍“សង្ក្រាន្តកំពង់ឆ្នាំង” អោយបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប