ព័ត៌មាន
សម្ដេចតេជោ និពន្ធចម្រៀងពីរបទរំលឹកដល់ខួបលើកទី ៥១ឆ្នាំ នៃថ្ងៃសម្ដេចធ្លាក់ខ្លួនពិការនៅសមរភូមិ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សម្ដេចបាននិពន្ធចម្រៀងចំនួនពីរបទ ដើម្បីរំលេកដល់ខួបលើកទី ៥១ ឆ្នាំនៃថ្ងៃដែលសម្ដេចធ្លាក់ខ្លួនពិកា ១៦ មេសា ១៩៧៥-១៦មេសា២០២៦) ដែលជាសមរភូមិទី១០៥ និងជាសមរភូមិចុងក្រោយ។
សម្ដេចតេជោ បានសរសេរថា ប៉ុន្មានថ្ងៃមុនខ្ញុំបាននិពន្ធចម្រៀង២បទ ដើម្បីរំលឹកដល់ខួបលើកទី៥១ឆ្នាំនៃថ្ងៃធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦មេសា១៩៧៥-១៦មេសា២០២៦) ដែលជាសមរភូមិទី១០៥ និងជាសមរភូមិចុងក្រោយ។
សម្ដេចតេជោ មានប្រសាសន៍ថា បទនេះមានចំណងជើងថា (ធ្លាក់ខ្លួនពិការដោយសារសង្រ្គាម) បទនេះត្រូវបានកូន ឌៀប សិដ្ឋសុធា ច្រៀងជា ៤ ទម្រង់មានផាត់ពពក, លោមនាង, ផាត់ជាយក្លាយ និងកាត់ត្រើយ។
សម្ដេចតេជោ បានបង្ហោះជូននូវទម្រង់ផាត់ជាយក្លាយ។ ចម្រៀងមួយបទទៀតមានចំណងជើងថា (យល់ខុសគិតខុស) ដែលកើតឡើង នៅចុងខែមេសា១៩៧៥ ដែលពេលនោះ សម្ដេចពិការខ្លួនប្រាណផង និងពិការផ្លូវចិត្តផងដោយសារការយល់ច្រឡំ។
ក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្ដីសុខនិងសេចក្ដីចម្រើនក្នុងឱកាសចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ស្អែកនេះតទៅផងដែរ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ