ព័ត៌មាន
ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅប្រទេសកូរ៉េខាងត្បូង បានរួមគ្នារៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពីរតំបន់ រួមមាន វត្តខ្មែរហ្វាសង់ នៅក្រុងហ្វាសង់ ខេត្តខ្យង់គីដូ និងតំបន់ឆាំងវ៉ុន ខេត្តខ្យង់សាំងណាំដូ សាធារណរដ្ឋកូរ៉េ។
កម្មវិធីនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជានៅប្រទេសកូរ៉េខាងត្បូង និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។ កម្មវិធីក៏មានការរៀបចំពិធីសាសនា ដើម្បីបួងសួង និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពីការឈ្លានពានរបស់ប្រទេសជិតខាង និងមានការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តផងដែរ។
កម្មវិធីនេះ មានការចូលរួមគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង វត្តខ្មែរហ្វាសង់ សមាគមខ្មែរជួយខ្មែរឆាំងវ៉ុន និងសហគមន៍ខ្មែរជាច្រើនពាន់នាក់ និងមានវត្តមាន ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ អញ្ជើញជាតំណាងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ចូលរួមជាអធិបតីផងដែរ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ