ព័ត៌មាន
កម្ពុជាជាប់លេខ៥ ក្នុងអាស៊ាន ជាគោលដៅវិនិយោគទាក់ទាញ ខណៈតំបន់ក្លាយជាគន្លងថ្មីសម្រាប់វិនិយោគិនសកល
ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ាន ជាប្រទេសកំពុងអភិវឌ្ឍដែលមានភាពទាក់ទាញសម្រាប់វិនិយោគ។ ការវាយតម្លៃនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍សន្ទស្សន៍ឱកាសវិនិយោគសកល (Global Opportunity Index) ប្រចាំឆ្នាំ២០២៦ របស់វិទ្យាស្ថាន ម៉ាល ខិន (Milken Institute) ដែលជាស្ថាប័នឯករាជ្យមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក។

ក្នុងបរិបទដែលក្រុមហ៊ុនអន្តរជាតិកំពុងពង្រីក និងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបនឹងហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង តំបន់អាស៊ីអាគ្នេយ៍ កំពុងក្លាយជាគោលដៅថ្មីសម្រាប់វិនិយោគិនសកល។ ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់នេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញ ដោយសារសក្ដានុពលកំណើន និងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងលឿន។ យោងតាមរបាយការណ៍ខាងលើ ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី១ ក្នុងអាស៊ាន ជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត បន្ទាប់មកគឺវៀតណាម (ទី២) ឥណ្ឌូនេស៊ី (ទី៣) ហ្វីលីពីន (ទី៤) កម្ពុជា (ទី៥) និងឡាវ (ទី៦)។

របាយការណ៍នេះបានពិនិត្យទីផ្សារកំណើនខ្ពស់ចំនួន៦នេះ ដែមមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដ (GDP) នៅឆ្នាំ២០២៤ ចន្លោះពី ៤,៣% ដល់ ៧,១% ដែលធ្វើឲ្យពួកគេក្លាយជាក្រុមសេដ្ឋកិច្ចមានកំណើនលឿនក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។ការវាយតម្លៃបរិយាកាសវិនិយោគ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់៥ រួមមាន ការយល់ឃើញអាជីវកម្ម, មូលដ្ឋានគ្រឹះសេដ្ឋកិច្ច, សេវាកម្មហិរញ្ញវត្ថុ, ក្របខ័ណ្ឌស្ថាប័ន, និងស្តង់ដារ និងគោលនយោបាយអន្តរជាតិ។ បន្ថែមពីនេះ របាយការណ៍ក៏បានវិភាគអំពីលំហូរចូលមូលធន និងសកម្មភាពបញ្ចូលគ្នា និងទិញយកឆ្លងដែន ដែលបង្ហាញពីទិសដៅវិនិយោគក្នុងតំបន់។
របាយការណ៍បន្ថែមថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែជាចំណែកសំខាន់បំផុតនៃលំហូរចូលដើមទុនបរទេសក្នុងប្រទេសទាំង៦ ដោយមានសមាមាត្រជាង ៧០% នៃចំនួនសរុបក្នុងអំឡុងឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤។ ខណៈពេលដូចគ្នា លំហូរចូលផ្សេងៗ ដូចជា ផលប័ត្រ និងឥណទានធនាគារ មានការប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ការចូលរួមរបស់កម្ពុជា ក្នុងចំណោមប្រទេសដែលមានសក្ដានុពលកំណើនខ្ពស់នៅអាស៊ីអាគ្នេយ៍ បង្ហាញពីឱកាសថ្មីសម្រាប់ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅអនាគត៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច