ព័ត៌មាន
នគរសង្ក្រាន្ត៖ «ភូមិវប្បធម៌» ត្រៀមរួចរាល់សម្រាប់បង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ
ភ្នំពេញ៖ «ភូមិវប្បធម៌» » ដែលមានទីតាំងក្រោយផ្សាររាត្រី រាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ សម្រាប់បើកជាសាធារណៈបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦តទៅ។ព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
នៅព្រឹកថ្ងៃទី១៣ ខែមេសានេះ ប្រជាពលរដ្ឋដែលបានចូលមកបើការតុបតែងលម្អនៅ «ភូមិវប្បធម៌» បានកោតសរសើរថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅឆ្នាំនេះ មានការតុបតែងបានស្អាត និងមានច្រើនទីតាំងសម្រាប់ប្រជាពលរដ្ឋមកដើរលេងកម្សាន្ត។
ដោយឡែក ប្រជាពលរដ្ឋមួយក្រុម ចូតស្លឹកចេក ដើម្បីត្រៀមសម្រាប់វេចនំអន្សមខ្មែរ នៅថ្ងៃស្អែក ដើម្បីផ្ញើជូនទៅវិរកងទ័ព និងជនភៀសសឹកនៅព្រំដែនកម្ពុជា-ថៃ ខណៈ ក្រុមល្ខោនបុរាណពោលស្រី មកពីភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានមកហាត់សមនៅព្រឹកនេះ ក៏បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការសម្តែងទម្រង់ល្ខោនបុរាណ នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីតាំង «ភូមិវប្បធម៌»។
ព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលរៀបចំឡើង មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៩ ខែមេសា៕អត្ថបទ៖ ធូ វិរៈ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ