ព័ត៌មាន
កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាស រៀបចំ “ការលេងល្បែងប្រជាប្រិយ អាហារសាមគ្គី និងការរាំកម្សាន្តយ៉ាងរីករាយ” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
កម្មករ កម្មការិនី តាមរោងចក្រសហគ្រាសទូទាំងប្រទេស បានលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ត និងកម្មវិធីកម្សាន្តផ្សេងៗទៀតយ៉ាងសប្បាយរីករាយនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបងប្អូនកម្មករនិយោជិតនឹងទទួលបានការឈប់សម្រាកក្នុងឱកាសឆ្នាំថ្មី។

ក្នុងនោះសហគ្រាស វីនណាស ហ្គាមេន ឯ.ក ដែលមានអាសយដ្ឋាននៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសកម្មភាពអាជីវកម្មក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ ក៏បានផ្តល់ឱកាសឱ្យបងប្អូនកម្មករនិយោជិត រាំលេងកំសាន្ត លេងល្បែងប្រជាប្រិយ និងការចាប់រង្វាន់លើកទឹកចិត្តជូនបងប្អូនកម្មករ រួមទាំងកម្មវិធីផ្សេងៗទៀតយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ទន្ទឹមនេះ សហគ្រាស ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឺរីង ដែលមានអាសយដ្ឋាននៅ ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដែលមានសកម្មភាពអាជីវកម្មកាត់ដេរ ក៏បានផ្តល់ឱកាស និងបង្កភាពរីករាយជូនបងប្អូនកម្មករនិយោជិត លេងល្បែងប្រជាប្រិយ រាំកម្សាន្ត ហូបអាហារសាមគ្គី និងកម្មវិធីផ្សេងៗទៀតយ៉ាងអធិកអធមក្នុងពេលមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បងប្អូនកម្មករបានចូលរួមអបអរពិធីបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយរវាងបងប្អូនកម្មករនិយោជិត និងរវាងផ្នែករដ្ឋបាល និងតំណាងនិយោជកដែលបានរឹតចំណងមិត្តភាព និងបង្កើនភាពជិតស្និទ្ធមុនឱកាសឆ្នាំថ្មី។
លោក ស៊ុន មេសា បញ្ជាក់ថា៖ “សកម្មភាពទាំងនេះ គឺជាការបង្ហាញពីភាពសុខដុម និងភាពរីកចម្រើនដ៏ល្អប្រសើរក្នុងរោងចក្រសហគ្រាសនៅកម្ពុជា”។
បើតាមអ្នកនាំពាក្យរូបនេះ រោងចក្រសហគ្រាសនៅកម្ពុជាក្នុងវិស័យកាត់ដេរប្រមាណជាង៧៥% បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត ការហូបអាហារសាមគ្គី និងកម្មវិធីផ្សេងៗទៀតយ៉ាងសប្បាយរីករាយក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣