ព័ត៌មាន
តំបន់ផ្លូវថ្មើរជើងកាន់តែបង្ហាញវត្តមានទេសចរអន្តរជាតិច្រើន ខណៈបុណ្យចូលឆ្នាំថ្មីចាប់ផ្ដើមនៅថ្ងៃស្អែក
គ្រប់គោលដៅទេសចរណ៍នានានៅរាជធានីភ្នំពេញ គឺបានតុបតែងរួចរាល់មានភាពស្រស់ស្អាត និងមានភាពទាក់ទាញក្នុងការដើរកម្សាន្ត នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលដើរទស្សនាតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ថាតំបន់នេះមានភាពទាក់ទាញខ្លាំង ហើយគេនឹងចូលរួមដើរកម្សាន្ត ភ្លក់ម្ហូបអាហារ ទិញផលិតផលខ្មែរ ចូលរួមរាំ លេងល្បែងប្រជាប្រិយខ្មែរ កម្សាន្តសប្បាយជាមួយពលរដ្ឋខ្មែរ។
ភ្ញៀវទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែមេសា នេះថា រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឈានមកដល់ម្តងៗ គោលដៅទេសចរណ៍កម្ពុជា គឺមានភាពសប្បាយរីករាយ តាមបែបប្រពៃណី វប្បធម៌ មានភាពទាក់ទាញខ្លាំង ហើយភ្ញៀវមានគោលបំណងដើរកម្សាន្តឱ្យបានច្រើនគោលដៅ ដើម្បីចង់ទទួលបទពិសោធន៍ ភាពសប្បាយរីករាយជាមួយពលរដ្ឋខ្មែរក្នុងបុណ្យចូលឆ្នាំ ចង់ដឹងអំពីភាពប្លែកៗគ្នា វប្បធម៌ខ្មែរ ក្នុងនោះគោលដៅទេសចរណ៍ផ្លូវថ្មើរជើង ក៏ជាគោលដៅដែលត្រូវទៅទស្សនា ខណៈគោលដៅនេះ គឺមានការបង្ហាញអត្តសញ្ញាណវប្បធម៌ សិល្បៈ ផលិតផលខ្មែរដ៏សម្បូរបែបនៅពេលល្ងាចឡើង។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឲ្យតំបន់នេះមានភាពសប្បាយរីករាយថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ