ព័ត៌មាន
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ធ្វើដំណើរមកកម្ពុជា អបអរចូលឆ្នាំថ្មី និងព្រឹត្តការណ៍នគរសង្រ្កាន្ដ
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការប្រារព្ធព្រឹត្តិការណ៍ នគរសង្រ្កាន្ដ ក្នុងស្មារតីសាមគ្គីជាតិ ថែរក្សាប្រពៃណីវប្បធម៌។
លោក ឃុន សារឿន ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកបានប្រាប់ BTV នៅថ្ងៃទី១១ ខែមេសាថា បន្ទាប់ពីមកដល់កម្ពុជា អ្វីដែលលោកមានមោទនភាពបំផុតនោះ គឺអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានរចនាបថខ្មែរដ៏ល្អឯក។ លោកថា សមិទ្ធផលនេះ កើតឡើងបានក៏ព្រោះការដឹកនាំដ៏ឈ្លាសវ៉ៃ របស់រាជរដ្ឋាភិបាល តាំងពីអាណត្តិសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ។

ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរូបនេះ ឲ្យដឹងទៀតថា លោកនឹងស្នាក់នៅកម្ពុជា រយៈពេល ៣សប្ដាហ៍ ដែលមានគម្រោងធ្វើដំណើរកម្សាន្ដទៅកាន់ខេត្តមួយចំនួន ដើម្បីមើលការអភិវឌ្ឍ។ ប៉ុន្ដែក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកនឹងនៅចូលរួមព្រឹត្តការណ៍នគរសង្រ្កាន្ដ និងបានអំពាវនាវដល់ពលរដ្ឋ មកចូលរួមព្រឹត្តការណ៍នេះ ក្នុងស្មារតីលើកស្ទួយប្រពៃណី វប្បធម៌ជាតិ។

សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ ព្រឹត្តការណ៍ នគរសង្រ្កាន្ដ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ស្ថិតនៅរមណីយដ្ឋានវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ , សួន Vattanac Capital Lifestyle រហូតមកដល់ផ្សាររាត្រី, បរិវេណវត្តបុទមវតី , ផ្លូវបាសាក់ និងផ្លូវទួលទំពូងជាដើម។ ហើយព្រឹត្តការណ៍នេះ ធ្វើឡើងដើម្បីបំផុសស្មារតីសាមគ្គីជាតិ បង្ហាញពីការថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ការដឹងគុណ និងការយកចិត្តទុកដាក់ ដល់វីរកងទ័ពកម្លាំងជួរមុខ និងបងប្អូនខ្មែរជនភៀសសឹក ជំរុញចរន្ដសេដ្ឋកិច្ចក្នុងស្រុក និងទេសចរណ៍។ ការវិលត្រឡប់មក របស់បងប្អូនខ្មែរ ពីបរទេស មិនត្រឹមតែនាំមកនូវស្នាមញឹមដល់ក្រុមគ្រួសាររបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងក្លាយជាផ្នែកមួយជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ៕ អត្ថបទ៖ លៀ ស៊ីណា
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ