ព័ត៌មាន
ភ្ញៀវទេសចរជាតិ និងអន្តរជាតិកោតសរសើរការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ
នៅថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី១ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដែលមាន ៦ទីតាំង ក្នុងនោះក៏មានរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំមួយផងដែរ។
ក្នុងពេលដើរលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ភ្ញៀវទេសចរជាតិ បានប្រាប់BTV ឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍«នគរសង្រ្កាន្ត» នៅទីតាំងវត្តភ្នំ មានការតុបតែងលំអរបែបប្រពៃណីជាតិយ៉ាងស្រស់ស្អាត និងទាក់ទាញចិត្តឱ្យមកដើរលេងក្នុងពេលនេះ។ក្នុងនាមពលរដ្ឋខ្មែរ ភ្ញៀវទេចរទាំងនោះ ក៍បានជូនពរដល់វីរៈកងទ័ពនៅជួរមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានសុខភាពល្អ និងសុវត្ថិភាព។
ភ្ញៀវទេសចរអន្តរជាតិបានបង្ហាញអារម្មណ៍រីករាយពេលបានលេងល្បែងប្រជាប្រិយខ្មែរ និងពេញចិត្តវប្បធម៌ខ្មែរ។ភ្ញៀវទេសចរអន្តរជាតិបន្តថា ប្រទេសកម្ពុជាស្រស់ស្អាត ប្រជាពលរដ្ឋចិត្តល្អ និងសុវត្ថិភាព ម្លោះហើយភ្ញៀវទេសចរដដៃទៀត អាចមកលេងប្រទេសកម្ពុជា ជាពិសេសេក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដោយចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ស្ថិតនៅក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ទីតាំងរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មានកម្មវិធីដូចជា៖ របាំប្រពៃណី និងប្រជាប្រិយ, ល្បែងប្រជាប្រិយ និងតន្រ្តីសួស្តីឆ្នាំថ្មី។
អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ