ព័ត៌មាន
ប្រជាពលរដ្ឋបានចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុកផ្ញើជូនវីរកងទ័ព និងពលរដ្ឋភៀសសឹកនៅទីតាំងភូមិវប្បធម៌
ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ប្រជាពលរដ្ឋ ក៏អាចមកទីតាំងភូមិវប្បធម៌ នៅពីក្រោយផ្សាររាត្រី ដើម្បីចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុក សម្រាប់ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែន។ សកម្មភាពនេះ មានជារៀងរាល់ថ្ងៃ ដោយមានក្រុមការងាររង់ចាំបង្ហាត់បង្រៀនដោយផ្ទាល់។
សម្រាប់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទស្សនាព្រឹត្តិការណ៍នគរសង្ក្រាន្ត ពិសេសអ្នកដែលបានចូលទស្សនាភូមិវប្បធម៌ នៅពីក្រោយផ្សាររាត្រី អាចមកចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុក ដើម្បីសម្រាប់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែន។ ការចូលរួមដោយសេរី ដោយមានក្រុមការងារប្រចាំការ រង់ចាំជួយបង្ហាត់បង្រៀន។
សកម្មភាពនេះ ឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយ និងបង្ហាញច្បាស់ពីការផ្សារភ្ជាប់រវាងជួរមុខ និងប្រជាពលរដ្ឋជួរក្រោយ ដែលស្របទៅនឹងពាក្យស្លោក ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា។ នាព្រឹកថ្ងៃដំបូង ទោះបីអាកាសធាតុរៀងក្ដៅយ៉ាងណាក្ដី ក៏មានវត្តមានប្រជាពលរដ្ឋ បានចូលរួម ក្នុងការធ្វើនំជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក។ ចូលរួមដោយពេញចិត្ត ដោយក្ដីដឹងគុណ និងការជូនពរដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សម្រាប់ទីតាំងភូមិវប្បធម៌នេះ ប្រជាពលរដ្ឋក៏អាចចូលមកទស្សនានូវការរៀបចំ ការតុបតែង និងការបង្ហាញជូននូវទស្សនីយភាពជាច្រើនសម្រាប់ប្រជាពលរដ្ឋ។ ទីតាំងភូមិវប្បធម៌ មានផ្ទះសិប្បកម្ម បរិវេណគំនូរលើមុខ ផ្សារភូមិ ឆាកសម្ដែង សាលាឆទាន បរិវេណកម្មវិធីអុកចត្រង្គ ផ្ទះនំខ្មែរ ផ្ទះសេដ្ឋី និងទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងភូមិវប្បធម៌ ក្អមយក្សយ៉ាងធំ ការតុបតែងជាផ្កាយ៉ាងស្រស់ស្អាត សម្រាប់ការផ្តិតយករូបភាព។
ព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាកម្មវិធីដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឡើង ដើម្បីសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ កម្មវិធីរយៈពេល ៦ថ្ងៃ ផ្ដើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា ផ្តោតសំខាន់លើ ការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ ផ្តោតលើសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាស្មារតីសាមគ្គីភាពជាតិ ពិសេសគឺផ្សារភ្ជាប់ប្រជាពលរដ្ឋខ្មែរជួរក្រោយទៅនឹងអ្នកនៅជួរមុខ នៅតាមបណ្ដោយព្រំដែន។
អត្ថបទ៖គឹមហុក
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣