ព័ត៌មាន
ទោះតម្លៃប្រេងសកលហក់ឡើងក្ដី ក៏ទេសចរនៅតែសម្រុកទៅលេងរមណីយដ្ឋានអង្គរដដែល
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដោយបានបង្ហាញក្ដីរីករាយនៅពេលធ្វើដំណើរកម្សាន្ដ ដោយពួកគាត់លើកឡើងថា តំបន់ទេសចរណ៍អង្គរ មានភាពស្រស់ស្អាត និងសុវត្ថិភាពល្អ។
ទេសចរដែលជាពលរដ្ឋខ្មែរមកពីអាមេរិក និងមកពីតាមបណ្ដារាជធានី-ខេត្ដបានលើកឡើងថា អង្គរវត្ដ គឺជាសំណង់ប្រាសាទបុរាណដែលមានវ័យចំណាស់ និងល្អជាងគេក្នុងចំណោមប្រាសាទបុរាណជាច្រើ ន ហើយពួកគាត់ចូលចិត្ដជ្រើសរើសតំបន់រម្មណីយដ្ឋានអង្គរ សម្រាប់ទស្សនាកម្សាន្ដក្នុងពិធីបុណ្យធំៗ ដូចជាពិធីឆ្លងឆ្នាំសកល ភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី និងបុណ្យជាតិផ្សេងៗទៀតជាដើម។ ពួកគាត់បន្ថែមថា បើទោះបីប្រទេសកម្ពុជាកំពុងជួបបញ្ហាតម្លៃប្រេងឡើងថ្លៃ មិនទាន់បញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ប៉ុន្ដែការដើរកម្សាន្ដនៅក្នុងខេត្ដសៀមរាបពិតជាមានសុខសន្ដិភាព សុវត្ថិភាព និងមានមោទ នភាពក្រៃលែង ព្រោះខេត្ដនេះមានកន្លែងទស្សនាច្រើន ក្រៅពីប្រាសាទអង្គរវត្ដ។
របាយការណ៍របស់នាយកដ្ឋានវប្បធម៌ និងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា រយៈពេល៣ថ្ងៃមុនចូលឆ្នាំថ្មីកន្លងមកនេះគឺចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែមេសា មានទេសចរជាតិ និងអន្ដរជាតិ បានចូលមកទស្សនាតំបន់អង្គរមានចំនួនជាង៤ម៉ឺន៤ពាន់នាក់ ក្នុងនោះទេសចរអន្ដរជាតិមានចំនួន៥៥៣៧នាក់។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងរយៈពេល៣ថ្ងៃនេះអាជ្ញាធរខេត្ដ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដបានរៀបចំកម្មវិធីទស្សនាកម្សាន្ដជាច្រើនទាំងនៅក្នុងក្រុង និងតំបន់អង្គរ៕
ដោយ៖ ឈិត សាវី









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ