ព័ត៌មាន
អភិបាលខេត្តស្នើកងកម្លាំងទាំងអស់ បង្កើនសាមគ្គីភាព និងប្រសិទ្ធភាពការងារ ដើម្បីក្ដីសុខរបស់ពលរដ្ឋ
អភិបាលខេត្តកែប បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចទាំងអស់ឲ្យបន្តពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យបានកាន់តែល្អ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងបានផ្តល់អំណោយ និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្មរបស់កងកម្លាំងផងដែរ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងនគរបាលខេត្តកែប នៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបាននាំយកសារ និងការជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងប្រ ដាប់អាវុធទាំងអស់ ព្រមទាំងក្រុមគ្រួសារ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ និងចិត្តរបស់កងកម្លាំងទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងស្មោះត្រង់ និងមានប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។
ឯកឧត្តមបណ្ឌិតបន្តថា កងកម្លាំងសមត្ថកិច្ចតែងតែមានពេលវេលាតិចសម្រាប់គ្រួសារ ជាពិសេសនៅក្នុងឱកាសបុណ្យជាតិ និងបុណ្យទាននានា ខណៈប្រជាពលរដ្ឋកំពុងរីករាយជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកំសាន្តនោះ។ កងកម្លាំងតែងមានស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ឱ្យបង្កើនការពង្រឹងសាមគ្គីភាព និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសបច្ចេកវិទ្យា។ ឯកឧត្ដមក៏បានអំពាវនាវឲ្យកងកម្លាំងទាំងអស់បន្តអនុវត្តច្បាប់ និងភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុខសុវត្ថិភាពសង្គមក្នុ ងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣