ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង រួមជាមួយ ថ្នាក់ដឹកនាំទូទាំងខេត្តស្វាយរៀង បានប្រារព្ធពិធីសាសនា នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីទទួលទេវតាឆ្នាំថ្មី ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ព្រះនាម រាក្យសាទេវី យាងចុះនៅវេលាម៉ោង ១០ និង ៤៨នាទីព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល ទាំងទេវតាឆ្នាំមមី ព្រះនាមរាក្យសាទេវី តាមជួយអភិបាលប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខគ្រប់ប្រការ សូមឲ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ សូមឲ្យមានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងជួរមុខតាមបន្ទាត់ព្រំដែនសូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី និងសូមឲ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្តទៅទៀត។
បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើទស្សនាស្តង់ដែលរៀបចំដោយរដ្ឋបាលមានចំនួន ៣៨ស្តង់ និងបានភ្លក់រស់ជាតិម្ហូបខ្មែរ និងម្ហូបប្រចាំត្រកូលនៃខេត្តស្វាយរៀង “ម្ហូបប្រចាំខេត្តយើងតើ” រួមមាន ជ្រក់សណ្តែកបណ្តុះ សាច់ជ្រូករំលីង និងកកូរកណ្តៀង។
យោងតាមព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តស្វាយរៀងបានឲ្យដឹងថា ៖ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ចេញរថយន្តក្រុងចំនួន ១២គ្រឿង សម្រាប់ផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើការនៅតាមបណ្តារាជធានី-ខេត្ត ឱ្យបានត្រឡប់មកជួបជុំក្រុមគ្រួសារនៅភូមិកំណើតរៀងៗខ្លួន ដែលសកម្មភាពទាំងនេះគឺបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ អណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា៕













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣