ព័ត៌មាន
សង្ក្រាន្តបាត់ដំបង គណៈកម្មការបានរៀបចំបង្ហាញពីលក្ខណៈពិសេសនៃម្ហូបអាហារអ្នកបាត់ដំបង
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានច្រើនកុះករ ខណៈព្រឹត្តិការណ៍ឆ្នាំនេះមានការរៀបចំប្រកបដោយភាពទាក់ទាញ។
លោក ហម អរុណ ថ្លែងឱ្យដឹងបន្ថែមថា ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើន ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះមានរៀបចំបង្ហាញរបៀបចម្អិនម្ហូបអាហារខ្មែរប្រចាំខេត្តបាត់ដំបងជូនភ្ញៀវទេសចរ និងយុវជនជំនាន់ក្រោយឱ្យបានស្គាល់លក្ខណៈពិសេសនៃម្ហូបខ្មែរ។
លោកគូសបញ្ជាក់ថា ការចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងជាផ្នែកមួយដ៏សំ ខាន់ ដើម្បីចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរកងកម្លាំងជួរមុខ។
រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង២០២៦ ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌នៅតំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង ជាពិសេសដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់វីរកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕
ដោយ៖ នឿត សុភ័ក្រ្ត





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣