ព័ត៌មាន
សង្ក្រាន្តស្វាយរៀង ៣ ថ្ងៃគណៈកម្មការបាននាំយករបាំ និងល្បែងប្រពៃណីជាច្រើនមកបង្ហាញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង រួមនិងក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញប្រារព្វពិធីក្រុងពាលីសុំម្ចាស់ទឹកដីរៀបចំសង្គ្រាន្តស្វាយរៀង ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅទីលានរង្វង់មូលក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញសាលាខេត្ត សាលាក្រុងស្វាយរៀង ផងដែរ។
សូមជម្រាបជូនថា ក្នុងព្រឹត្តិការសង្គ្រាន្តដែលមានរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី១៤, ទី១៥ និងទី១៦នោះ គណះកម្មការរៀបចំបុណ្យខេត្តបានរៀបចំស្តង់តាំងពិព័រណ៍ កម្មវិធីលេងល្បែងប្រជាប្រិយ សម្តែងសិល្បៈ និងសម្តែងទស្សនីយ៍ភាព ដែលមានទីតាំងនៅមាត់ទន្លេវ៉ៃគោ ដោយនៅរសៀលនៃថ្ងៃទី១ មានលេងវាយក្អម លេងបៀមទឹកដាក់ដប ទាញព្រ័ត្រ លោតបាវ លាក់កន្សែង និងដណ្តើមកៅអីជាដើម។ ពេលយប់មានប្រគំតន្ត្រីចម្រៀងសហសម័យ សម្តែងល្ខោនបាសាក់ និង របាំនានាជាច្រើនទៀត។ នៅថ្ងៃទី២ ពេលព្រឹកមានលេងល្បែងដណ្តើមស្លឹកឈើ ចោលឈូង វាយក្អម ខ្លែងឆាបកូនមាន់ បោះអង្គញ់ និងរាំដណ្តើមកៅអីជាដើម។ ពេលរាត្រី មានប្រគុំតន្ត្រីចម្រៀងសហសម័យ សម្តែងរបាំក្ងោកប៉ៃលិន ចាប៉ីដងវែង និងយីកេជាដើម។ ថ្ងៃទី៣ បន្តលេងល្បែប្រជាប្រីយ ប្រគំតន្ត្រីចម្រៀងសហសម័យ សម្តែងរបាំគោះត្រឡោក របាំនេសាទ របាំខ្លែង របាំគោះអង្រែ របាំដួងច័ន្ទ របាំនារីជាជួរ របាំកន្សែងស្នេហ៍ និងរបាំក្រមាជាដើម៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ