ព័ត៌មាន
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ចូលរួមលេងល្បែងប្រជាប្រិយជាមួយ រដ្ឋបាលខេត្ត រីករាយក្រោមសន្តិភាព
ពិធីបើកសង្ក្រាន្តនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមសប្បាយរីករាយនឹងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយថ្នាក់ដឹកនាំ ក្រោមដំបូលសុខសន្ដិភាព។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើខុសពីពិធីចូលឆ្នាំមុនៗ ដោយរដ្ឋបាលខេត្តបានរៀបចំជារបាំប្រៃណីខ្មែរជាច្រើនប្រភេទ សម្រាប់បងប្អូនទស្សនាកំសាន្ត និងបានស្គាល់ពីទំនៀមទំលាប់ប្រពៃណីខ្មែរយើងពីដូនតា។
ក្នុងនោះ មានការដាក់តាំងបង្ហាញនូវការធ្វើនំគ្រក់ នំបញ្ចុក ធ្វើអន្សម និងនំជាច្រើនប្រភេទផ្សេងទៀត ការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ វាយក្អម លាក់កន្សែង និងល្បែងដទៃទៀត រួមនឹងការប្រគុំតន្ត្រីសម័យជាច្រើនវង់ និងតាមទីតាំងផ្សេងៗគ្នា។ ការដាក់តាំងបង្ហាញ និងការរៀបចំទាំងនេះ ក្នុងន័យឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលេងសប្បាយ និងបានស្គាល់ច្បាស់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករនៅមុខ និងខាងក្នុងសាលាខេត្តកំពង់ឆ្នាំង ជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ជៀវ រីករាយ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៏អស្ចារ្យនេះរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិសេសគឺប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់សុខសន្តិភាព ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ ហុង វាសនា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ