ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពិធីពូនភ្នំខ្សាច់បាននាំមកការជួបជុំ និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់ពលរដ្ឋ ក្នុងការជួយគ្នា រួមកម្លាំង ដឹកជញ្ជូន រៀបចំ និងតុបតែងភ្នំខ្សាច់យ៉ាងប្រណិត
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងអំណរគុណដល់ពុកម៉ែ អ៊ុពូមីង និងបងប្អូនទាំងអស់ ដែលបានមកចូលរួមទាំងអស់គ្នាក្នុងពិធីពូនភ្នំខ្សាច់ ឬវាលុកចេតិយ ក៏ដូចជាអ្នកដែលបានទៅវត្តអារាម ដើម្បីប្រារព្ធពិធីតាមទំនៀមទម្លាប់រៀងៗខ្លួន ដោយឯកឧត្តមចាត់ទុកថាពិធីនេះបាននាំមកការជួបជុំ និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយគ្នា រួមកម្លាំង ដឹកជញ្ជូន រៀបចំ និងតុបតែងភ្នំខ្សាច់យ៉ាងប្រណិត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា ក្នុងចំណោមទំនៀមទម្លាប់ជាច្រើន នាឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីពូនភ្នំខ្សាច់ ឬវាលុកចេតិយ គឺជាពិធីសាសនា ដែលប្រជាពលរដ្ឋខ្មែរ និយមប្រារព្ធឡើងនៅតាមវត្តអារាម ដើម្បីឧទ្ទិសថ្វាយព្រះសម្មាសម្ពុទ្ធ និងរំលឹកដល់ព្រះចូឡាមណីចេតិយ។ ការធ្វើពិធីពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសល ជូនដល់ឧបការីជន ទាំងឡាយដែលបានលាចាកលោកផងដែរ។
ឯកឧត្តមបានបន្តថា តាមរយៈប្រពៃណីនេះ ពុទ្ធសាសនិកជឿថា គ្រាប់ខ្សាច់នីមួយៗតំណាងឱ្យការលាងជម្រះបាបកម្ម និងរឿងមិនល្អពីឆ្នាំចាស់ ដើម្បីទទួលយកសេចក្តីជ្រះថ្លា និងសិរីសួស្តីក្នុងឆ្នាំថ្មី។ ទន្ទឹមនឹងនេះ ពិធីនេះបាននាំមកការជួបជុំ និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយគ្នា រួមកម្លាំង ដឹកជញ្ជូន រៀបចំ និងតុបតែងភ្នំខ្សាច់យ៉ាងប្រណិត។
ឯកឧត្តមថ្លែងថា៖«សូមអរគុណដល់ពុកម៉ែ អ៊ុពូមីង និងបងប្អូនទាំងអស់ ដែលបានមកចូលរួមទាំងអស់គ្នា ក៏ដូចជាអ្នកដែលបានទៅវត្តអារាម ដើម្បីប្រារព្ធពិធីតាមទំនៀមទម្លាប់រៀងៗខ្លួន។ សូមគោរពជូនពរ សិរិសួស្តីក្នុងឆ្នាំថ្មី សូមធ្វើដំណើរដោយសុខសុវត្ថិភាព ព្រមទាំងជួបជុំក្រុមគ្រួសារ សាច់ញាតិ ដោយក្តីរីករាយ និងកក់ក្តៅ»៕















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣