ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
កំពង់ចាម ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ លាង វួចឆេង សម្ដេចទេពញាណ ហ៊ុន ណេង នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមព្រឹត្តិការណ៍លៀសហាល ៥តោន នៃសង្ក្រាន្តថ្ងៃទី២ ជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត រួមនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅតាមដងផ្លូវមុខសាលាខេត្តកំពង់ចាម ។
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រយៈពេលបីថ្ងៃនៃសង្ក្រាន្តកំពង់ចាម នឹងមានកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានចាត់តាំងរៀបចំឡើង បង្កបរិយាកាសកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយព្រឹត្តិការណ៍ដ៏គួរឲ្យទាក់ទាញបំផុតមួយ គឺព្រឹត្តិការណ៍លៀសហាល ៥តោន ដែលនឹងរៀបចំនៅថ្ងៃទីពីរនៃសង្ក្រាន្ត ពោលគឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១១ ព្រឹកតទៅ ។
ដូច្នេះតាមរយៈកម្មវិធីនិងព្រឹត្តិការណ៍ដែលបានរៀបចំ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អាចទទួលបាននូវរសជាតិ និងបទពិសោធថ្មីៗ នៃសង្ក្រាន្តកំពង់ចាម និងសង្រ្កាន្តតាមបណ្តាស្រុក ហើយបងប្អូនអាចពិនិត្យមើលប្លង់តម្រាយផ្លូវ និងព័ត៌មានអំពីកម្មវិធី និងព្រឹត្តិការណ៍ដែលរៀបចំនៅតាមទីតាំងនីមួយៗ ដើម្បីបងប្អូនអាចរៀបចំកញ្ចប់ដំណើរកម្សាន្តសង្ក្រាន្តតាមបំណងប្រាថ្នារបស់ខ្លួន រៀងៗខ្លួន៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ