ព័ត៌មាន
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅកម្សាន្តនៅ តំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជាដូងទេ និងខ្សែរ៉កឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នេះភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងម្សិលមិញ។
ភ្ញៀវទេចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ ទោះគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅក្តី ក៏ទេសចរណ៍នៅតែបន្តមកលេងច្រើនដែរ។ ជាត់ស្តែងនៅ ដូងទេថ្ងៃទី២ ភ្ញៀវមកច្រើនកុះករ រកន្លែងអង្គុយ ស្ទើរមិនបាន។
បុគ្គលិកនៅរមណីដ្ឋានដូងទេវិញ បានប្រាប់ឲ្យដឹងដែរថា រមណីយដ្ឋានដូងទេ តែងតែងបានយកចិត្តទុកដាក់ តុបតែងលម្អទៅតាមរដូវកាលបុណ្យទាននីមួយៗ ពិសេសការពង្រឹងគុណភាពសេវា និងការរក្សាសុវត្ថិភាព ទាំងលើគោក និងលើផ្ទៃទឹក ដើម្បីធានាថា ភ្ញៀវមកលេងមានភាពកក់ក្តៅ និងរីករាយក្នុងការទទួលយកសេវា មកម្តងហើយចង់មកម្តងទៀត។ លោកបានបញ្ជាក់ ថ្ងៃទី២នេះ ភ្ញៀវបុកមកច្រើន ធ្វើឲ្យកន្លែងអង្គុយមិនគ្រប់គ្រាន់ ខ្វះជាអន្លើៗ ។
ដោយឡែកនៅឯរមណីយដ្ឋានខ្សែរ៉កឧទ្យាដងព្រែក ឯនោះវិញ ភ្ញៀវទេសចរកាន់តែច្រើនទាំងក្នុងខេត្ត និងតាមបណ្តាខេត្ត បានមកគាំទ្រសេវាជិះខ្សែរ៉កឆ្លងព្រែក និងអង្គុយលម្ហែក្នុងខ្ចុះ តុបតែងដ៏ល្អប្រណិតនៅលើមាត់ទឹកព្រែកដ៏ខៀវស្រងាត់ រំលេចដោយទេសភាពដងភ្នំព័ទជុំវិញ គួរជាទីរីករាយ ខណៈដែលសេវាម្ហូបអាហារក៏ល្អ ។
សូមបញ្ជាក់ថា ទោះបីជាខេត្តកំពតមិនមានរៀបចំសង្ក្រាន្តឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែនៅតាមរមនីយដ្ឋាន និងវត្តអារាមនានា ពិសេសក្នុងក្រុងកំពត បានតុបតែងលម្អភ្លើងពណ៌ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អដើម្បីឲ្យភ្ញៀវមកលេងកម្សាន្ត ល្បែងរបាំប្រពៃណីផ្សេងៗ ហើយបើតាមមន្ត្រីជំនាញ រំពឹងថាថ្ងៃទី២នេះ ភ្ញៀវទេសចរនឹងកើនឡើងច្រើន៕













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣