ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺជាការងារចម្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការងារចម្បងរបស់រដ្ឋបាលរាជធានីភ្នំពេញអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថ្លែងប្រាប់ BTV នៅថ្ងៃទី១៥ មេសា នេះថា ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសដែលបានសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជ្រើសរើសយកទីតាំងរដ្ឋបាលរាជធានីភ្នំពេញធ្វើនគរសង្ក្រាន្តហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានចូលរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការរៀបចំទទួលប្រជាពលរដ្ឋសប្បាយភាព និងទទួលទេវតាឆ្នាំថ្មី។ ដោយនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃ ព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺមានប្រជាពលរដ្ឋមកចូលរួមមានការកើនឡើងដល់ទៅបីដង គឺកើនឡើងច្រើនជាងបណ្ដាឆ្នាំមុនៗដោយប្រជាពលរដ្ឋមកដើរលេងកម្សាន្តជិត ១លាននាក់។ ហើយចំពោះការតុបតែងគឺមានភាពល្អប្រសើរច្រើននៅជុំវិញវត្តភ្នំ ក៏ដូចជានៅតាមសួនច្បារស្ពាន នាគ គឺមានការតុបតែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តច្រើន។ ហើយមានទីតាំងសប្បាយភាពប្លែកៗ ពីកន្លែងមួយទៅកន្លែងមួយ។ ហេតុនេះហើយបានជាធ្វើឲ្យមានការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តច្រើន។
ទាក់ទងទៅនឹងការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជាការងារចម្បងរបស់រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ដោយធ្វើកិច្ចការងារជាប្រចាំក្នុងការខិតខំប្រឹងប្រែងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានចូលរួមសប្បាយភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣