ព័ត៌មាន
ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
ក្រុមការងារគ្រូពេទ្យ មានចំនួន១,១៨៤នាក់ នៃមនី្ទរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងស្តង់សុខភាពប្រចាំការ បានត្រៀមសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលមកកម្សាន្តនៅក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត ដែលមានចំនួន០៥តំបន់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា យើងបានរៀបចំផែនការគិលានសង្រ្គោះ នៃមនី្ទរសុខភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញប្រចាំការតាមគោលដៅរៀបចំព្រឹតិ្តការណ៍នគរសង្រ្កាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះ ទី១. តំបន់រមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំដូនពេញ រៀបចំស្តង់សុខភាពសង្រ្គោះបឋម ចំនួន២កន្លែង រថយន្តគិលានសង្រ្គោះ និងក្រុមចល័តក្នុងហ្វូងមហាជន។ ទី២. តំបន់សួនច្បារផ្លូវភ្លោះអគារវឌ្ឍនៈ ក្នុងគោលដៅសួនច្បារផ្លូវភ្លោះអគារវឌ្ឍនៈ និងគោលដៅគល់ស្ពាននាគ សួនច្បារផ្លូវភ្លោះខាងត្បូងក្រសួងរ៉ែ និងថាមពល រៀបចំស្តង់សុខភាព និងរថយន្តគិលានសង្រ្គោះ ក្រុមចល័តក្នុងហ្វូងមហាជន។ ទី៣. តំបន់ផ្លូវថ្មើរជើងចតុមុខ ក្នុងគោលដៅផ្សាររាត្រីភ្នំពេញ និងគោលដៅមុខវត្តឧណ្ណាលោម និងគោលដៅសួនច្បារមុខវត្តបុទុមវតី រៀបចំស្តង់សុខភាព និងរថយន្តគិលានសង្រ្គោះ ក្រុមចល័តក្នុងហ្វូងមហាជន។ ទី៤. តំបន់ផ្លូវបាសាក់លែន រៀបចំស្តង់សុខភាព និងរថយន្តគិលានសង្រ្គោះ ក្រុមចល័តក្នុងហ្វូងមហាជន និងទី៥. តំបន់ផ្សារទួលទំពូង រៀបចំស្តង់សុខភាព និងរថយន្តគិលានសង្រ្គោះ ក្រុមចល័តក្នុងហ្វូងមហាជន។
ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សរុបកម្លាំងប្រចាំការក្នុងមួយថ្ងៃ ១៨៨នាក់ ក្នុងនោះក្រុមប្រចាំការនៅស្តង់សុខភាពសង្រ្គោះបឋម ១០កន្លែង (កម្លាំង៥០នាក់) ក្រុមរថយន្តគិលានសង្រ្គោះ ១២គ្រឿង (កម្លាំង៣៦នាក់) ក្រុមចល័តក្នុងហ្វូងមហាជន ២៦ក្រុម (កម្លាំង៥២នាក់) និងគណៈកម្មការសម្របសម្រួល ៥០នាក់ សរុបរួមកម្លាំងប្រចាំការក្នុងអំឡុងពិធីរយៈពេល៧ថ្ងៃ ១,១៨៤នាក់។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញមានប្រសាសន៍ថា «នៅទីតាំងប្រារព្ធនគរសង្រ្កាន្តយើងមានស្តង់សុខភាព ដាក់នៅគ្រប់ទីកន្លែងទាំងអស់ សរុបទាំងអស់មាន១០ទីតាំង នៅតាមស្តង់នីមួយៗ យើងមានគ្រែ សម្រាប់ទទួលពិគ្រោះជំងឺ ហើយនិងរថយន្តគិលានសង្រ្គោះចំនួន០១គ្រឿងប្រចាំការ ហើយក្រុមគ្រូពេទ្យចល័ត២-៣ក្រុម ក្នុងមួយស្តង់ រីឯតាមមណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែក គឺនៅដំណើរការជាធម្មតា បើសិនមានអ្នកជំងឺទៅក្រុមគ្រូពេទ្យនឹងផ្តល់សេវាជូន។
សូមរំលឹកផងដែរថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្តន៍នូវវិធានការបង្ការនានា៕ អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច