ព័ត៌មាន
ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
ភ្នំពេញ៖ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមានប្រជាពលរដ្ឋមួយទ្វេជាបីបាននាំគ្នាមកដើរលេងកំសាន្តនៅរមណីយដ្ឋានវត្តភ្នំ ពោលគឺច្រើនជាងថ្ងៃទី១។ ហើយមកដល់ពេលនេះ គឺមិនមានអ្វីកើតឡើងដែលជាការព្រួយបារម្ភនោះទេ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យក្នុងការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ថ្លែងប្រាប់ BTV ថា តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
គឺយករាជធានីភ្នំពេញធ្វើនគរសង្ក្រាន្ត។ ក្នុងនាមគណៈបញ្ជាការរាជធានីភ្នំពេញក្រោមការចង្អុលបង្ហាញរបស់អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពង្រាយកម្លាំងជាង ៣៦០០នាក់ គ្រប់គោលដៅការពារកន្លែងសប្បាយភាព សម្រួលចរាចរណ៍កុំឲ្យកកស្ទះ និងនៅតាមវត្តអារាម។ ហើយនៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺមាន ប្រជាពលរដ្ឋមួយទ្វេជាបីបាននាំគ្នាមកលេងកំសាន្តនៅវត្តភ្នំ ពោលគឺច្រើនជាងថ្ងៃទី១។
ឯកឧត្តមស្នងការបានបញ្ជាក់ថា គិតមកដល់ពេលនេះ គឺមិនមានអ្វីកើតឡើងដែលជាការព្រួយបារម្ភនោះទេ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន។ ហើយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏មិនមានបញ្ហាអ្វីដែរ គឺមានតែភាពសប្បាយរីករាយ។ អត្ថបទ: វង្ស សុភាព
, រូបភាព អាត់ សុធា










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣