ព័ត៌មាន
ពីរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី រាជធានីភ្នំពេញ ទាក់ទាញទេសចរជាតិ-អន្តរជាតិ ជិត២,៦លាននាក់
ភ្នំពេញ៖ របាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងរយៈពេលពីរថ្ងៃដំបូង នៃការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រាជធានីភ្នំពេញ ទទួលបានពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តសប្បាយ ប្រមាណជិត២លាន ៦សែននាក់ ដែលចំនួននេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំមុន។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញលោក ម៉ម វាសនា បានឲ្យដឹងថា ចំនួនពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ដើរកម្សាន្តនៅរាជធានីភ្នំពេញ មានការកើនឡើងច្រើនជាងឆ្នាំមុន ដោយសារ ឆ្នាំនេះ មានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត សាទរឆ្នាំថ្មី ហើយគោលដៅដែលមានការដើរកម្សាន្តច្រើនជាងគេ រួមមាន៖ រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ, ភូមិវប្បធម៌, ផ្លូវថ្មើជើងចតុមុខ, ព្រះបរមរាជវាំង, សួនវត្តបុទុមវតី, ផ្សារទួលទំពូង, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់), បាសាក់លែន និងគោលដៅទេសចរណ៍ជាយរាជធានីភ្នំពេញច្រើនកន្លែងទៀត៕



















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣