ព័ត៌មាន
ផលិតផលក្នុងស្រុកម្ហូបអាហារ និងបង្អែមនំចំណីប្រចាំខេត្តជាច្រើនមុខ ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង
បាត់ដំបង៖ ផលិតផលក្នុងស្រុក ម្ហូបអាហារ និងបង្អែមនំចំណីប្រចាំខេត្តជាច្រើនមុខត្រូវបានមកតាំងបង្ហាញក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងរយៈពេលបីថ្ងៃទីចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ការគាស់កកាយយកម្ហូប និងនំចំណីមួយចំនួនដែលជិតបាត់ឈ្មោះទៅហើយឱ្យមកបង្ហាញខ្លួនឡើងវិញក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាពិសេសយុវជនជំនាន់ក្រោយបានស្វែងយល់ពីរបៀបធ្វើ លក្ខណៈពិសេស និងបានភ្លក្សរសជាតិដើមនៃម្ហូបអាហារ និងបង្អែមអ្នកបាត់ដំបង។
តំណាងរដ្ឋបាលស្រុកនានាដែលបាននាំយកផលិតផលដែលមានសក្ដានុពលប្រចាំស្រុករបស់ខ្លួនមកតាំងបង្ហាញ និងលក់ដូរជូនភ្ញៀវបានបង្ហាញការសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តដែលរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តនេះឡើង។
តំណាងរដ្ឋបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមគាំទ្រផលិតផលក្នុងស្រុកដែលផលិតដោយកូនខ្មែរឱ្យបានផុសផុលដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ច។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង២០២៦ ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌នៅតំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង ជាពិសេសដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣