ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីដង្ហែព្រះពុទ្ធប្បដិមាពីវត្តឧណ្ណាលោមមកគង់លើបុសប្បុក និងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែព្រះពុទ្ធប្បដិមា ពីវត្តឧណ្ណាលោមមកគង់លើបុសប្បុកនិងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។
ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមា បន្ទាប់ធ្វើពិធីស្រង់ព្រះ ដែលតែងតែធ្វើឡើងនៅតាមវត្តអារាម និងតាមផ្ទះ តាមភូមិស្រុករៀងៗខ្លួន ខណៈពិធីនេះ ត្រូវបានចាត់ទុកថា គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ កាលពីឆ្នាំចាស់ ដើម្បីទទួលយក មកវិញ នូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ ។
ពាក់ព័ន្ធការស្រង់ព្រះនេះលោកតាអាចារ្យគណៈកម្មការរៀបចំបានឱ្យដឹងថា៖ទឹកមន្តសម្រាប់ស្រង់ព្រះនេះបាននាំយកមកពីភ្នំកូលេនដែលជាភ្នំដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជាក្រោយធ្វើកិច្ចរួចហើយយកមកស្រង់ព្រះដែលគង់លើបស្បុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីសូមសុំសេចក្ដីសុខសន្តិភាពមានដល់ព្រះរាជាណាចក្រកម្ពុជាផងនិងដល់ប្រជាពលរដ្ឋកម្ពុជាផងនិងសូមសេចក្ដីដល់វិរៈកងទ័ពជួរមុខការពារបូរណៈភាពដឬនដីររបស់យើងផងដែរ។
ពុទ្ធបរិស័ទ ដែលធ្វើបុណ្យនិងស្រង់ព្រះនៅក្នុងទីវត្តអារាម ពេលត្រឡប់ទៅផ្ទះវិញ ក៏អាចធ្វើពិធីស្រង់ព្រះនេះនៅផ្ទះរបស់ខ្លួន ដើម្បីស្រង់ជូនព្រះរស់ គឺឪពុក ម្តាយ ចាស់ព្រឹទ្ធាចារ្យនៅក្នុងផ្ទះ ព្រោះមួយឆ្នាំៗ ពុទ្ធបរិស័ទភាគច្រើន មានឱកាសជួបជុំក្រុមគ្រួសារ បានតែម្ដងឬពីរដងតែប៉ុណ្ណោះ បន្ទាប់ពី សម្រាកការងារ ។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ព្រមទាំងបានរៀបចំជាច្រើនកន្លែងទៀតដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសមានភាពសប្បាយរីករាយ ថែមទៀត។
គួរបញ្ជាក់ថា៖ការចូលរួមពីមហាជនប្រពលរដ្ឋពិសេសយវជនដ៏ច្រើនលើសលប់ខុសពីគម្រោងគ្រោងអ្នកចូលរួមជាង២០០០នាក់តែនេះលើសដល់រាប់ពាន់នាក់បានមកចូលរួមក្នុងពិធីស្រង់ព្រះនៅវត្តភ្នំនេះបានបង្ហាញឲ្យឃើញពីការគាំទ្រ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាការចង់ឃើញនិងការរៀបចំផ្សេងៗ នៅវត្តភ្នំ។ខណៈអាជ្ញាធរភ្នំពេញ ជាពិសេសគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានរៀបចំសណ្តាប់ធ្នាប់ ជាពិសេសគឺរៀបចំ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរយៈពេល៣ថ្ងៃនេះ គឺប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែនដីរបស់យើង៕


















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ