ព័ត៌មាន
បីថ្ងៃពិធីបុណ្យចូលឆ្នាំនៅភ្នំពេញ ប្រមូលសំរាមបានជាង ៧ ១៣៤ តោនយកទៅទុកដាក់ទៅទីលានទុកដាក់សំរាម ថយចុះ ៤៨% បើធៀបនឹងឆ្នាំមុន
ភ្នំពេញ៖ រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ ការប្រមូលសំរាមបានចំនួនជាង ៧ ១៣៤ តោន យកទៅទុកដាក់ទៅទីលានទុកដាក់សំរាម, ចំនួននេះបានថយចុះ ៤៨% បើធៀបនឹងឆ្នាំមុន។
យោងតាមទិន្នន័យរបស់សេវាប្រមូលសំរាម និងអាជ្ញាធរ បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន តាមរយៈការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សរុបទាំង៣ថ្ងៃនៃពិធីបុណ្យ សំរាមចំនួនជាង ៧ ១៣៤ តោន ត្រូវបានប្រមូលទុកដាក់ទៅទីលានទុកដាក់សំរាមនៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃធម្មតាការប្រមូលទុកដាក់សំរាមដែលបញ្ចេញដោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុនប្រមូលសំរាមទាំង៣ មានប្រមាណ ពី៤០០០តោន ទៅ៤៥០០តោនក្នុង១ថ្ងៃ ហើយនៅសរុបទូទាំងប្រទេស សំរាមជាង ១ម៉ឺនតោន ត្រូវបានប្រមូលទុកដាក់ទៅទីលានជារៀងរាល់ថ្ងៃ ហើយក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។
យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ការថយចុះនេះកើតឡើងដោយសារការចូលរួមចំណែក យ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ការចូលរួមទាំងនេះមិនត្រឹមតែជួយឱ្យទីក្រុង ទីប្រជុំជន តាមមមូលដ្ឋាន និងតាមដងផ្លូវ មានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជា ជាពិសេសការជំរុញចលនាឆ្ពោះទៅការរៀបចំផ្ទះរបស់យើង ប្រទេសកម្ពុជា មាន«ភាពស្អាត តាមរយៈយុទ្ធនាការផ្សេងៗដូចជា “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ដែលបានដាកចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាត្រូវការពង្រឹងការចូលរួមបន្ថែមទៀត ដើម្បីប្រែក្លាយសកម្មភាព ទៅជាចលនា ដើម្បីការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាពលរដ្ឋ បង្កើនចូលរួមគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ធ្វើការញែកសំរាម ការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣