ព័ត៌មាន
បីថ្ងៃពិធីបុណ្យចូលឆ្នាំនៅភ្នំពេញ ប្រមូលសំរាមបានជាង ៧ ១៣៤ តោនយកទៅទុកដាក់ទៅទីលានទុកដាក់សំរាម ថយចុះ ៤៨% បើធៀបនឹងឆ្នាំមុន
បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ បងប្អូនប្រជាពលរដ្ឋ ចាប់ផ្តើមចាកចេញពីស្រុកកំណើត វិលចូលមកកាន់រាជធានីភ្នំពេញវិញជាបន្តបន្ទាប់ ។
នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃបញ្ចប់ នៃការផ្តល់រថយន្តក្រុងសាធារណះជិះឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល គេសង្កេតឃើញថា ៖ បណ្តាបងប្អូនពលរដ្ឋ សិស្សនិស្សិត កម្មករនិយោជិក បានទទួលយកសេវាដឹកជញ្ចូន ដោយជិះធ្វើដំណើរចាកចេញពីស្រុកកំណើតនៅតាមបណ្តាខេត្តនានា ចូលមករាជធានីភ្នំពេញវិញ ដើម្បីបន្តប្រកបរបររកស៊ីទទួលទាន និងបំពេញកិច្ចការងារជាធម្មតា ។
ប្រជាពលរដ្ឋសម្តែងក្តីពេញចិត្ត និងរីករាយជាខ្លាំងដែលបានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងការធ្វើដំណើរទៅ និងមក ។ ពួកគាត់អរគុណរាជរដ្ឋាភិបាលជាខ្លាំង ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់ៗគ្នា ពិសេសការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃរៀងរាល់បុណ្យជាតិធំៗ ដែលបានជួយសម្រួលខ្ពស់លើការចំណាយថ្លៃធ្វើដំណើរ ។
គួររំលឹកថា រថយន្តក្រុងសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ចំនួន៦០០គ្រឿង បានដាក់ឱ្យបម្រើដឹកជញ្ចូនឥតគិតថ្លៃជូនពលរដ្ឋ តាំងពីថ្ងៃទី១២មកម្លេះ រហូតដល់ថ្ងៃទី១៧ មេសា ឆ្នាំ២០២៦នេះ គឺជាថ្ងៃបញ្ចប់ហើយ ពោលមានរយៈពេល០៦ថ្ងៃ ។
ក្នុងចំណោមរថយន្តក្រុងសាធារណៈទាំង៥៩៧គ្រឿងខាងលើ មាន១០០គ្រឿងសម្រាប់ប្រើប្រាស់ដឹកជញ្ចូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និង៥០០គ្រឿងទៀតសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ចូនពលរដ្ឋចេញទៅតាមបណ្តាខេត្តទាំង២៤នៅទូទាំងប្រទេស នឹងត្រឡប់ពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញវិញផងដែរ ៕ អត្ថបទ ៖ លីហេង








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ