ព័ត៌មាន
សង្រ្កាន្តបាត់ដំបង រយៈពេលបីថ្ងៃប្រព្រឹត្តទៅដោយមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ខណៈមានទេសចរជិត ១លាននាក់បានមកលេងកម្សាន្ត
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសន្តិសុខសណ្ដាប់ធ្នាប់ល្អ ជាមួយការថែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីខ្មែរតាមរយៈការចូលរួមយ៉ាងផុសផុលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ។ឯកឧត្តម សុខ លូ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះថា រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមានការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយ ជាពិសេសការបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរអ្នកបាត់ដំបង។
ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ការរៀបចំសង្រ្កាន្តឆ្នាំនេះធ្វើឡើងដោយផ្សារភ្ជាប់ជាមួយការដឹងគុណវីរកងទ័ព និងវីរនគរបាលតាមការកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិសរុបជាង៩៣ម៉ឺននាក់ មកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងសង្ក្រាន្តបាត់ដំបង៕











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣