ព័ត៌មាន
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន (CSAJ) នៅសាលមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវនិស្សិតខ្មែរ សមាជិកសហគមន៍ខ្មែរនិងមិត្តជប៉ុនមកជួបជុំគ្នាក្នុងបរិយាកាស ដ៏រស់រវើកនិងអធិកអធម ដើម្បីថែរក្សានិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ខណៈ ពេលដែលពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន។
ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញថ្លែងសុន្ទរកថាខ្លី ជាមួយនឹងការជូនពរឆ្នាំថ្មី និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌ក្នុងចំណោមយុវជនកម្ពុជានៅក្រៅប្រទេស ខណៈពេលដែលរួមចំណែកជាវិជ្ជមានដល់សង្គមនៃប្រទេសជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបាន លើកទឹកចិត្តដល់និស្សិតឱ្យបន្តពង្រឹងសាមគ្គីភាពនៅក្នុងសហគមន៍ និងធ្វើជាស្ពានផ្សារភ្ជាប់ក្នុងការលើកកម្ពស់រូបភាពនិងវប្បធម៌របស់កម្ពុជានៅក្នុងប្រទេសជប៉ុន។
នៅក្នុងការប្រារព្ធពិធីប្រពៃណីជាតិខាងលើ ក៏មានបង្ហាញផងដែរនូវកម្មវិធីវប្បធម៌នានា រួមមាន ការសម្តែង របាំអប្សរាប្រពៃណី របាំត្រុដិ ល្បែងប្រជាប្រិយខ្មែរ សកម្មភាពចូលរួមរបស់សិស្សានុសិស្ស និងការចែក រំលែកម្ហូបអាហារខ្មែរ។ សកម្មភាពទាំងនេះបានបង្កើតនូវបរិយាកាសរស់រវើក និងប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យអ្នកចូលរួមគ្រប់វ័យទទួលបានបទពិសោធន៍ និងកោតសរសើរប្រពៃណីខ្មែរ ខណៈពេល ដែលលើកកម្ពស់ស្មារតីសហគមន៍ និងមោទនភាពវប្បធម៌។
ការរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យនេះ បានឆ្លុះបញ្ចាំងពីតួនាទីសកម្មរបស់ CSAJ ដោយមានការគាំទ្រពី ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហគមន៍កម្ពុជា និងដៃគូជប៉ុន។ ការប្រារព្ធពិធីនេះមិនត្រឹមតែពង្រឹង សាមគ្គីភាព និងស្មារតីម្ចាស់ការក្នុងចំណោមប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបម្រើជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលបន្តពង្រឹង មិត្តភាពយូរអង្វែងរវាងកម្ពុជា និងជប៉ុន។







-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា