ព័ត៌មាន
អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាមរយៈការចែករម្លែកការសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា ក្នុងឱកា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាមរយៈការចែករម្លែកការសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខក៏ដូចជាការចែករម្លែកអំណោយជាសម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែងក្នុងក្របខ័ណ្ឌទូទាំងប្រទេសរយៈ ពេល៣ថ្ងៃតាមទំនៀមទម្លាប់ពីបុរាណ។ ដោយឡែក កម្មវិធីនគរសង្ក្រានក្នុងរាជធានីភ្នំពេញបានបន្តធ្វើរហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ។ គិតត្រឹមរយៈពេល៣ថ្ងៃពោលគឺពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសសរុបប្រមាណជាជាង ២១លាននាក់ឯណោះបានដើរលេងកម្សាន្តតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។ ទន្ទឹមនឹងក្តីសប្បាយរីករាយនេះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសមិនបានភ្លេចឡើយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់ថា សមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួតតាមរយៈការចែករម្លែកការសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខក៏ដូចជាការចែករម្លែកអំណោយជាសម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ដូចដែលសម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ថ្វីត្បិតតែយើងមានបញ្ហាព្រំដែន ប៉ុន្តែ យើងមិនត្រូវបណ្តោយឱ្យវិស័យផ្សេងទៀតជាប់គាំងលែងដំណើរការនោះឡើយ។ ផ្ទុយទៅវិញ កាន់តែឈឺ យើងកាន់តែខិតខំនិងប្រឹងប្រែងក្រោកឈរឡើងដើម្បីពង្រឹងខ្លួន រួមសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរដើម្បីជាតិខ្មែរខ្លាំងក្នុងការការពារបូរណភាពទឹកដី និងរួមគ្នាជ្រោងទង់មោទនភាពជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០ គ្រឿងលើផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាជិត១២ ម៉ឺននាក់បានប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទាំងទៅទាំងមក ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ។ អាចនិយាយបានថា រាជរដ្ឋាភិបាលជាអ្នកចេញសោហ៊ុយធ្វើដំណើរជូនប្រជាពលរដ្ឋទាំងជិត១២ ម៉ឺននាក់នោះដើម្បីសម្រួលបន្ទុកចំណាយរបស់ពួកគេ។
ឯកឧត្តមបន្តថា ចំណែកពលរដ្ឋផ្សេងទៀត ដែលមិនប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ក៏ទទួលបានផលប្រយោជន៍ពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដែរ តាមរយៈការជួយចេញខាតលើតម្លៃប្រេងសាំងនិងម៉ាស៊ូត និងបញ្ចុះពន្ធអាករនាំចូលផ្សេងៗលើប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី ដោយរដ្ឋជាអ្នកចេញខាតរាប់សិបលានដុល្លារក្នុងមួយខែៗ។ វិធានការអន្តរាគមន៍នេះ មិនត្រឹមតែអាចទប់កុំឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ វាបានធ្លាក់ចុះវិញជាបន្តបន្ទាប់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ បើទោះបីជាទីផ្សារប្រេងអន្តរជាតិនៅតែជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងណាក៏ដោយ៕







-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន