ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត IPU លើកទី១៥២
ទីក្រុងអ៊ីស្តង់ប៊ុល, តួកគីយ៉េ ៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ កាលពីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦
បានបន្តបេសកកម្មការទូតយ៉ាងមមាញឹក ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា។
ក្នុងឱកាសនោះ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Numan Kurtulmus ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
បន្ទាប់ពីជំនួបទ្វេភាគី លោកជំទាវ ខេង សំវ៉ាដា និង ឯកឧត្តមបណ្ឌិត សម តារា ក៏បានអញ្ជើញចូលរួមអមដំណើរប្រធានគណៈប្រតិភូ ក្នុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា ដើម្បីថ្លែងសុន្ទរកថាជាផ្លូវការ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការបណ្តុះក្តីសង្ឃឹម ការធានាបាននូវសន្តិភាព និងយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ»៕







-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ