ព័ត៌មាន
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មានចំនួនច្រើនលើសការរំពឹងទុក
គិតត្រឹមថ្ងៃទី១៨មេសា ម្សិលមិញ ចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលទស្សនា ហាត់ប្រាណ និងដើរកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុង កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះបានកើនឡើងលើសពីការរំពឹងទុក។

បញ្ជាក់ប្រាប់ BTV លោក គឹម យូឃៀង អ្នកទទួលរៀបចំបើកដំណើរការឲ្យចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ជាបណ្តោះអាសន្ន ប្រាប់ថា ក្នុងនាមជាអ្នករៀបចំ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំង ដោយមិននឹកស្មានថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលទស្សនា ហាត់ប្រាណ និងដើរកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុងច្រើនលើសពីការរំពឹងទុកបែបនេះទេ។ លោកបានប្រាប់ទៀតថា សូម្បីកន្លែងចំណតម៉ូតូ និងរថយន្តត្រូវពេញទំាងអស់ ហើយបងប្អូនប្រជាពលរដ្ឋ ពិតជាមានការយល់ដឹងច្រើន ដោយបានចូលរួមទុកដាក់អនាម័យបានយ៉ាងល្អស្អាត ហើយលោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលបានបើកព្រលានយន្តហោះពោធិ៍ចិនតុងនេះជាបណ្តោះអាសន្នឱ្យបងប្អូនប្រជាពលរដ្ឋចូលលម្ហែក្នុងឱកាសចូលឆ្នាំថ្មី សង្ឃឹមថា ព្រលានមួយនេះនឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅថ្ងៃខាងមុខ។

ចំណែក ប្រជាពលរដ្ឋ យុវជន និងជនបរទេស បានប្រាប់ថា ពួកគាត់ពិតជាពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលបានបើកព្រលានមួយនេះជាបណ្តោះអាសន្ន ដើម្បីផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលទស្សនាស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ដើរហាត់ប្រាណ ពិតជាសប្បាយរីករាយ និងរំភើបណាស់ ដោយពួកគាត់សង្ឃឹមថា នៅថ្ងៃខាងមុខព្រលានមួយនេះ នឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានចូលទស្សនា និងដើរហាត់ប្រាណស្រូបយកខ្យល់អាកាសនៅព្រលានយន្តហោះពោធិ៍ចិនតុង ចាប់ពីថ្ងៃទី១១មេសា មកដល់ថ្ងៃទី១៨មេសាម្សិលមិញ បានធ្វើឱ្យចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលទស្សនា មានប្រមាណ១៥ម៉ឺននាក់ហើយ ក្រៅពីចូលទស្សនា ដើរហាត់ប្រាណស្រូបខ្យល់អាកាស នៅមានការសម្តែងភ្លេងមហោរី ឆៃយុំា របាំត្រុដិ ការប្រគុំចម្រៀងសម័យ និងមានស្តង់លក់ដូរម្ហូបអាហារ ហើយពួកគាត់ចង់ឱ្យបើកព្រលាននេះជារៀងរហូតផងដែរ៕ អត្ថបទ៖ គង់ រ៉េន










-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ