ព័ត៌មាន
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ មានបុរសម្នាក់ បានប្រើសម្ដីមិនសមរម្យ និងរកវាយទៅលើជនបរទេស ជាអ្នកទេសចរណ៍ ត្រូវបាននគរបាលខណ្ឌដូនពេញ បានចុះស្រាវជ្រាវបន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរទីតាំងកើតហេតុផងដែរ។
ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅរបងវត្តឧណ្ណាលោម មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់BTV នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា ក្រោយមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកអធិការបានណែនាំទៅនគរបាលផែនជំនាញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការសួរនាំនិងស្រាវជ្រាវ បានជួបជាមួយបុរសម្នាក់ អ្នករត់កង់បី កាលពីថ្ងៃកើតហេតុ បានឃើញហេតុ ក៏បានបញ្ជាក់ជាមួយនគរបាលថា បុរសដែលឈ្លោះនិងរកវាយទៅលើជនបរេស ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។
លោក សួន គឹមសុង ជាអ្នករត់ម៉ូតូកង់បី បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃកើតហេតុ មានសប្បុរសជនមកចែកអំណោយ ដល់លោកតាលោកអ៊ុំ ធាក់ស៉ីក្លូ ជននោះ ក៏បាននៅជិតទីនោះដែរ ហើយស្រាប់តែមានជនបរទេស ដើរមក បានប៉ះពាក្យសម្ដីគ្នាដូចក្នុងរូបភាព វីឌីអូ។
លោកអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់បន្ថែមថា យ៉ាងណាកម្លាំងនគរបាល និងបន្តស្រាវជ្រាវរកបុរស នោះ នាំមក សួរនាំ ដើម្បីអនុវត្តបន្តចំពោះមុខ៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣