ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ គ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។

ការកោតសរសើរនេះ ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍បន្តថា ថ្ងៃនេះជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ចូលរួមខិតខំបន្តការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានឲ្យដឹងថា សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភាពល្អប្រសើរ និងពុំមានហេតុការណ៍អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ បានអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីនេះយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ក្រោមកិច្ចសហការរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានបង្កលក្ខណៈងាយស្រួលដល់ជនគ្រប់រូប ក្នុងការធ្វើដំណើរទៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងទៅកំសាន្តសប្បាយនៅតាម តំបន់ទេសចរណ៍ រមណីយដ្ឋាន វត្តអារ៉ាម ក៏ដូចជាគោលដៅប្រារព្ធពិធីសង្ក្រាន្តនានាដែលបានរៀបចំឡើងដោយអាជ្ញាធរមូលដ្ឋាន។

សូមជម្រាបជូនថា គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ មានភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង (ប្តូរវេន) នៅនាយកដ្ឋានអង្គរក្ស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រង និងដោះស្រាយសភាពការណ៍នៅទូទាំងប្រទេស រួមទាំងសភាពការណ៍ជាយថាហេតុសម្រាប់ព្រឹត្តការណ៍នគរសង្រ្កាន្ត៕ អត្ថបទ វង្ស សុភាព





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ